ទិវាអន្តរជាតិការពារស្រទាប់អូហ្សូន៖ ស្តារស្រទាប់អូហ្សូន កាត់បន្ថយការប្រែប្រួលអាកាសធាតុ

(VOVWORLD) -  ទិវាអន្តរជាតិការពារស្រទាប់អូហ្សូន (១៦ កញ្ញា) ឆ្នាំនេះ មានប្រធានបទ "ពិធីសារម៉ុងត្រេអាល់៖ ស្ដារស្រទាប់អូហ្សូន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ"។

ទិវាអន្តរជាតិការពារស្រទាប់អូហ្សូន៖ ស្តារស្រទាប់អូហ្សូន កាត់បន្ថយការប្រែប្រួលអាកាសធាតុ - ảnh 1រូបថត៖  kinhtemoitruong.vn

ឆ្លើយតបនឹងប្រធានបទនេះ ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ រៀបចំសកម្មភាពមួយចំនួន ដើម្បីវាយតម្លៃ និងផ្សព្វផ្សាយសមិទ្ធិផលនៃការអនុវត្តពិធីសារម៉ុងត្រេអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ លោក Nguyen Tuan Quang អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងធនធានធម្មជាតិ និងបរិស្ថានបានឲ្យដឹងថា៖ “ឆ្នាំនេះ ប្រធានបទនៃទិវាអន្តរជាតិសម្រាប់ការការពារស្រទាប់អូហ្សូន បង្ហាញពីតម្រូវការក្នុងការធ្វើសកម្មភាពលើមូលដ្ឋានសម្របសម្រួល កសាងទំនាក់ទំនង និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាសកល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងរួមដៃគ្នាសើម្បីស្តារស្រទាប់អូហ្សូន”។

យោងតាមផែនការ ចាប់ពីឆ្នាំក្រោយ វៀតណាមនឹងឈានចូលដំណាក់កាលទីមួយនៃដំណើរការគ្រប់គ្រង និងលុបបំបាត់សារធាតុដែលបណ្តាលឱ្យមានផលប៉ះពាល់ផ្ទះកញ្ចក់។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនាពេលបច្ចុប្បន្នគឺថាការប្រើប្រាស់សារធាតុទាំងនេះកំពុងកើនឡើង។ ដូច្នេះហើយ ក្រៅពីអាជ្ញាធរផ្តល់យន្តការគោលនយោបាយ អាជីវកម្មក៏កំពុងផ្លាស់ប្តូរបច្ចេកវិជ្ជាយ៉ាងសកម្មដោយលុបបំបាត់សារធាតុដែលបង្កផលប៉ះពាល់ផ្ទះកញ្ចក់ដោយមិនប៉ះពាល់ដល់វិស័យផលិតកម្ម អាជីវកម្ម និងសេវាកម្ម។ លោកស្រី Ly Thi Phuong Trang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Daikin វៀតណាមបានចែករំលែកថា៖

“វៀតណាមមានគោលដៅថា នៅឆ្នាំ ២០៥០ វៀតណាមនឹងមានកាបូនអព្យាក្រឹត ឬនិយាយម្យ៉ាងទៀត Netzero។ សម្រាប់គោលដៅនោះ ក៏ដូចគ្នាសម្រាប់ក្រុមហ៊ុន Daikin Group នៅឆ្នាំ ២០២៥ នឹងកាត់បន្ថយមកត្រឹម ៣០% បើធៀបនឹងកម្រិតនៃឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០៥០ នឹងកាត់បន្ថយមកត្រឹមសូន្យ ដូចដែលប្រទេសវៀតណាមបានសន្យា”។

នៅឆ្នាំនេះ  រំពឹងថា នាយករដ្ឋមន្ត្រីនឹងអនុម័តផែនការជាតិស្តីពីការគ្រប់គ្រង និងការលុបបំបាត់សារធាតុដែលធ្វើឱ្យបាត់បង់ស្រទាប់អូហ្សូន និងសារធាតុគ្រប់គ្រងដែលបណ្តាលឱ្យមានផលប៉ះពាល់ផ្ទះកញ្ចក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ