ទេសចរណ៍ Dien Bien ទាក់ទាញភ្ញៀវទេសចរជាង ១,៨ លាននាក់នៅឆ្នាំនេះ

(VOVWORLD) - នារសៀលថ្ងៃ ទី  ២២ ធ្នូ នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien រៀបចំពិធីបូកសរុបឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំ សម្រាប់ឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤៖ ឆ្នាំនេះ មានកម្មវិធីនិងព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជិត ១៧០ ក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤ ដែលបានរៀបចំឡើងនិងទាក់ទាញភ្ញៀវទេសចរណ៍ជាង ១,៨ លាននាក់មកខេត្ត Dien Bien។ ជាលើកដំបូង  ប្រាក់ចំណូលសរុបពីសេវាកម្មទេសចរណ៍សម្រេចបានជាង ៣.៣០០ ពាន់លានដុង (ជាង ១៣០ លានដុល្លារអាមេរិក) ដែលកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំមុន។

សកម្មភាពទ្រង់ទ្រាយធំ និងព្រឹត្តិការណ៍ជាតិត្រូវបានរៀបចំឡើងជាលើកដំបូងនៅ Dien Bien ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) បានប្រព្រឹត្តដោយរួមចំណែកណែនាំ និងផ្សព្វផ្សាយរូបភាពទឹកដីនិងប្រជាជន Dien Bien ដល់មិត្តភ័ក្តិនិងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នៅឆ្នាំ ២០២៥ ខេត្ត Thua Thien Hue នឹងក្លាយជាតំបន់ទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ ដោយប្រធានបទ "Hue - រាជធានីបុរាណ ជោគវាសនាថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ