ទេសចរណ៍វៀតណាម- បើកពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០១៩

(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែមេសា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានប្រារព្ធឡើង ពិធីបើកបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០១៩ ក្រោមប្រធានបទ "សប្បាយរីករាយជាមួយវស្សានរដូវឆ្នាំ ២០១៩ "។
ទេសចរណ៍វៀតណាម- បើកពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០១៩ - ảnh 1 នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ លោក Bui Ta Hoang Vu

ថ្លែងក្នុងពិធីបើកនេះ នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ លោក Bui Ta Hoang Vu បានសង្កត់ធ្ងន់ថា៖ ពិធីបុណ្យនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់វិស័យ ទេសចរណ៍ទីក្រុង ដែលមានគោលបំណងចង់ឲ្យជំរុញតម្រូវការទេសចរណ៍នៅវស្សានរដូវនេះ ព្រមទាំងបង្កភាពងាយស្រួលសម្រាប់តំបន់ និងសហគ្រាសនានាដើម្បីឧទ្ទេសនាមអំពីផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីដល់ភ្ញៀវទេស ចរផងដែរ។ ចូលរួមពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញនេះ លោក Nguyen Van Ninh នៅខ័ណ្ឌ១ ទីក្រុងហូជីមិញបានឲ្យដឹងថា៖

"ទីក្រុងគឺជាទីកន្លែងប្រមូលផ្តុំមនុស្សជាច្រើនកុះករនៅទូទាំងប្រទេសមកនៅទីនេះ ដើម្បីធ្វើការនិងរស់នៅ។ ការទាក់ទាញទេសចរណ៍ឬសេវាកម្មសុទ្ធសឹងតែល្អណាស់ ហេតុដូច្នេះហើយគប្បីអភិវឌ្ឍន៍ច្រើនថែមទៀតដើម្បីបង្កភាពងាយស្រួលសម្រាប់ប្រជាជនអាចទស្សនាទេសចរទាំងក្នុងប្រទេសនិងបណ្តាប្រទេសនៅជុំវិញទៀតផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ