ទេសចរណ៍វៀតណាម៖ មហោស្រពផ្កា Da Lat លើកទី ៨ ឆ្នាំ ២០១៩ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែធ្នូ

(VOVWORLD) -  ចាប់ពីថ្ងៃទី ២០ ដល់ ២៤ ខែធ្នូ ឆ្នាំ ២០១៩ មហោស្រពផ្កា Da Lat លើកទី ៨ ឆ្នាំ ២០១៩ ក្រោមប្រធានប “Da Lat និងផ្កា” នឹងប្រព្រឹត្តទៅនៅទីក្រុង Da Lat និងទីក្រុង Bao Loc ក៏ដូចជាតំបន់មួយចំនួននៅ Lam Dong ផងដែរ។ នេះជាព័ត៌មានដែលត្រូវបានផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មាន សំដៅណែនាំអំពីមហោស្រពផ្កា Da Lat លើកទី ៨ ឆ្នាំ ២០១៩ ដោយគណៈកម្មាធិការប្រជា ជន Lam Dong រៀបចំឡើងនៅទីក្រុងហូជីមិញនាថ្ងៃទី ២៥ ខែតុលា។

មហោស្រពផ្កា Dalat លើកទី៨ ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ ជាមួយ នឹងសកម្មភាពដ៏សម្បូរបែបដើម្បីលើកកម្ពស់នូវតម្លៃរបស់ផ្កានិងម៉ាកយីហោ ទេសចរ ណ៍ Da Lat-Lam Dong។ ជាពិសេស បវរកញ្ញាពិភពលោកវៀតណាម ឆ្នាំ ២០១៩ Luong Thuy Linh នឹងជាឯកអគ្គរដ្ឋទូតរូបភាពសម្រាប់មហោស្រពផ្កា Da Lat លើកទី ៨ ឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ