ទិសដៅស៊ើបអង្កេតថ្មីក្នុងការធ្លាក់យន្តហោះ Airbus A-320

ទិសដៅស៊ើបអង្កេតថ្មីក្នុងការធ្លាក់យន្តហោះ Airbus A-320 - ảnh 1
ប្រអប់ខ្មៅរបស់យន្តហោះ A-320 (រូបថតៈ AFP/TTXVN)


(VOVworld)-នាថ្ងៃទី២៦មិនា កាណាល់ទូរទស្សន៍ BFMTV របស់បារាំងបានដក​ស្រង់ប្រភពព័ត៌មានដែលជិតស្និទ្ធជាមួយក្រុមស៊ើបអង្កេតកំពុងធ្វើការនៅមជ្ឈ មណ្ឌលស៊ើបអង្កេតនិងវិភាគសុវត្ថិភាពអាកាសចរណ៍ស៊ីវិលបារាំង (BEA) ដោយ
បង្ហើបថា មុននឹងយន្តហោះ A320-211 បន្ទាបកំពស់ អ្នកបើកយន្តហោះមួយ
នាក់ត្រូវជាប់ នៅខាងក្រៅកាប៊ីនបើកយន្ដហោះ។ ប្រភពព័ត៌មាននេះក៏ឲ្យដឹងថា
ក្នុង ដំណើរការវិភាគសំលេងដែលបានថតទុកក្នុងប្រអប់ខ្មៅ បណ្តាអ្នកស៊ើប
អង្កេត បានលឺការរុញកៅអ៊ីរបស់អ្នកបើកបរម្នាក់។ មួយសន្ទុះក្រោយមក គេបាន
លឺ សម្លេងគោះទ្វា ប៉ុន្តែគ្មានសម្លេងតបតវិញ។ គេក៏បានលឺសម្លេងថា អ្នកបើកបរ យន្តហោះនៅខាងក្រៅ ខំប្រឹងប្រែងបំផ្លាញទ្វា ប៉ុន្តែមិនអាចត្រឡប់មកកាប៊ីនវិញ
បាន។ ក្នុងការអត្ថាធិប្បាយនៅលើកាណាល់ BFMTV បណ្តាអ្នកជំនាញការ បាន
ចាត់ទុកថា មានលទ្ធភាពពីរគឺ ទី១គឺដោយសារសម្ពាធរបស់កាប៊ីនធ្លាក់ចុះ អ្នក
បើកបរក្នុងកាប៊ីនត្រូវសន្លប់ មិនអាចបើកទ្វាបាន។ លទ្ធភាពទីពីរ នេះជាការ ធ្វើ
អត្តឃាត។ ភ្លាមៗមួយរំពេច បណ្តាទិសដៅស៊ើបអង្កេត បានងាកទៅ ស្វែងយល់
អំពីប្រវត្តិរូបរបស់អ្នកបើកយន្តហោះទាំងពីរនាក់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ