ទស្សនៈរបស់ចិនចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់

ទស្សនៈរបស់ចិនចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសចិន Liú Wèimín
(រូបថតៈ Internet)

(VOVworld)-ថ្លែងមតិក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃទី ៣ឧសភា អ្នកនាំពាក្យ ក្រសួងការបរទេសចិន Liú Wèimín ឲ្យដឹងថា ចិនមានគោលបំណង ឲ្យភាគី ទាក់ទិននានាមានការខំប្រឹងប្រែងជាងនេះថែមទៀត ក្នុងការដោះស្រាយបញ្ហា នុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយសន្តិវិធី។ លោក Liú Wèimín លើកឡើងសេចក្តីប្រកាស
នេះ ខណៈពេល ដែល ឧទេ្ទសនាមអំពីបណ្តាបញ្ហាទាក់ទិនដល់ដំណើរទស្សនកិច្ច នៅចិនរបស់លោក Bagheri លេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់។ ក្នុងដំណើទស្សនកិច្ចនេះ លោក Bagheri បានមាន ជំនួបសន្ទនាជាមួយ ឧបការី រដ្ឋមន្រ្តីការបរទេសចិន Mǎ Zhāoxù។ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីបញ្ហា នុយក្លេអ៊ែររបស់អ៊ីរង់ ក៏ដូចជាស្ថានភាពអន្តរជាតិ តំបន់ដែលភាគីទាំងពីរយកចិត្ត
ទុកដាក់ដូចគ្នា។ ភាគីចិន ក៏សង្ឃឹមថា ភាគីទាក់ទិននានានឹង សហប្រតិបត្តិការ
សកម្មជាងទៀត សំដៅដោះស្រាយដោយសន្តិភាពបញ្ហានុយក្លេអ៊ែររបស់អ៊ីរង់ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ