ទាហានកងទ័ពឥណ្ឌានិងបាគីស្ថានបន្តបាញ់ផ្លោងកាំភ្លើងនៅតំបន់ជំលោះ Kashmir

(VOVworld) – នាថ្ងៃទី ៨ មករា អ្នកនាំពាក្យនៃកងទ័ពឥណ្ឌា លោក S. Chawla បាន
ឲ្យដឹងថា៖ បណ្ដាទាហានប៉ាគីស្ថានបានឆ្លងកាត់ “ខ្សែផ្លូវត្រួតពិនិត្យ” (LOC) ក្នុង
តំបន់ជំលោះ Kashmir និងវាយប្រហាទៅលើអង្គភាពយាមល្បាតមួយនៃកងទ័ព
ឥណ្ឌាធ្វើឲ្យទាហានចំនួន ២ នាក់ត្រូវស្លាប់។ នេះគឺជា ការប៉ះទង្គិចទី ២ ក្នុងរយៈ
ពេល ៣ ថ្ងៃ កន្លងមក នៅ Kashmir។ មុននោះ ប៉ាគីស្ថានបានចោទប្រកាន់កងទ័ព
ឥណ្ឌាវាយប្រហាទៅលើប៉ុស្តកងទ័ពការពារព្រំដែនមួយ ទៅទិស ខាងជើងរដ្ឋធានី
Islamabad ធ្វើឲ្យទាហានមួយនាក់ត្រូវស្លាប់និង​មួយនាក់ទៀត រងរបួស។ ប៉ុន្តែ ភាគី
ឥណ្ឌាបានបដិសេធការចោទប្រកាន់នេះ។ ផ្ទុយទៅវិញ ឥណ្ឌាបានថ្កោលទោសកង
ទ័ពប៉ាគីស្ថានបាញ់កាំផ្លើងទៅលើភូមិមួយនៅតំបន់ Haji Pi ៕

ទាហានកងទ័ពឥណ្ឌានិងបាគីស្ថានបន្តបាញ់ផ្លោងកាំភ្លើងនៅតំបន់ជំលោះ Kashmir - ảnh 1
ទាហានឥណ្ឌាមួយនាក់នៅតំបន់ជំលោះ Kashmir (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ