ទំហំសេដ្ឋកិច្ចវៀតណាមអាចឈានដល់កម្រិត៥០០ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ

(VOVWORLD) - ប្រសិនបើ រក្សាបាននូវល្បឿនកំណើន GDP ជាមធ្យមពី៦-៦,៥% ទំហំសេដ្ឋកិច្ចវៀតណាមនឹង វ៉ាដាច់ទំហំសេដ្ឋកិច្ចសឹង្ហបុរីក្រោយរយៈពេល១០ឆ្នាំទៀត។

ទំហំសេដ្ឋកិច្ចវៀតណាមអាចឈានដល់កម្រិត៥០០ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ - ảnh 1វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនក្នុងតំបន់និងលើពិភពលោកដែលរក្សាបាននូវកំណើនវិជ្ជមាន។ (រូបថត៖ VOV)
សូចនាករជាច្រើនបានបង្ហាញឲ្យឃើញថា ទំហំសេដ្ឋកិច្ចវៀតណាមអាចឈាន ដល់កម្រិត៥០០ ពាន់លានដុល្លាអាមេរិកនៅចុងឆ្នាំ២០២១។ កាសែត Sputnik របស់ រុស្ស៊ីទើបតែមានបទវិភាគស្ដីពីបញ្ហានេះ។
ជាក់ស្ដែង កាសែតនេះបានដកស្រង់របាយការណ៍វាយតម្លៃរបស់ធនាគារអភិវឌ្ឍ សឹង្ហបុរី (DBS) ដោយចាត់ទុកថា សេដ្ឋកិច្ចវៀតណាមមានសក្ដានុពលសម្រេចបាន កំណើនចន្លោះពី៦-៦,៥%ក្នុងទសវត្សរិ៍ខាងមុខ អាស្រ័យដោយកម្លាំងទាក់ទាញដើម ទុនវិនិយោគដោយផ្ទាល់ពីបរទេសយ៉ាងខ្លាំងក្លា និងកំណើនផលិតភាព។ ប្រសិនបើ រក្សាបាននូវល្បឿនកំណើន GDP ជាមធ្យមពី៦-៦,៥% ទំហំសេដ្ឋកិច្ចវៀតណាមនឹង វ៉ាដាច់ទំហំសេដ្ឋកិច្ចសឹង្ហបុរីក្រោយរយៈពេល១០ឆ្នាំទៀត។ ប៉ុន្តែ មិនត្រូវការរហូតដល់ ១០ឆ្នាំទេ តាមពិតក្នុងឆ្នាំ២០២០ ទំហំសេដ្ឋកិច្ចវៀតណាមសម្រេចបានទឹកប្រាក់ ប្រមាណ៣៤៣ ពាន់លានដុល្លាអាមេរិក ជាប់បញ្ជីឈ្មោះប្រទេសមានទំហំសេដ្ឋកិច្ចធំ បំផុតទាំង៤០ ហើយឈរលំដាប់ ទី៤ក្នុងអាស៊ាន។ ដោយមិនអើពើដល់ជម្ងឺរាត ត្បាតកូវីដ ១៩ ទេ សេដ្ឋកិច្ចវៀតណាមនៅតែមានកំណើន ហើយអះអាងទីតាំងដ៏រឹងមាំ ក្នុង Top ៤ ប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដោយឈរនៅ ពីក្រោយឥណ្ឌូនេស៊ី ថៃនិងហ្វីលីពីន។
យោងតាមកាសែតរបស់រុស្ស៊ី សេដ្ឋកិច្ចវៀតណាមមានភាពធន់ខ្ពស់ជាង ហើយ រក្សាបាននូវកំណើននាំចេញដ៏ខ្ពស់ត្រដែត។ នេះគឺជាសមិទ្ធផលដ៏សែនសំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ