ធនាគារ Vietcombank ទទួលអាជ្ញាប័ណ្ណប្រតិបត្តិការជាផ្លូវការនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)

(VOVWORLD) -នាឆ្នាំ២០១៨ Vietcombank គឺជាធនាគារឈានមុខគេមួយអំពីការប្រតិបត្តិប្រកបដោយប្រសិទ្ធភាព ដោយទទួលបានប្រាក់ចំណេញចំនួន ១៨ ២៦៩ ពាន់លានដុង កើន ៦១,១% បើធៀបនឹងឆ្នាំ ២០១៧។ 

នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋញូវយ៉ក (NYDFS) ទើបនឹងបានផ្ដល់អាជ្ញាប័ណ្ណប្រតិបត្តិការផ្លូវការសម្រាប់ការិយាល័យតំណាងនៃធនាគារពាណិជ្ជភាគហ៊ុនពាណិជ្ជកម្មក្រៅប្រទេសរបស់វៀតណាម  (Vietcombank) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ។ ដូច្នោះហើយ ការិយាល័យតំណាងរបស់ធនាគារ Vietcombank ស្ថិតនៅអាគារ One Rockefeller Plaza ចំណុះមជ្ឈមណ្ឌល Manhattan ទីក្រុងញូវយ៉ក។

ការិយាល័យតំណាងនេះគ្រោងនឹងប្រតិបត្តិការចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០១៩ ។

សូមបញ្ជាក់ថា នាឆ្នាំ២០១៨ Vietcombank គឺជាធនាគារឈានមុខគេមួយអំពីការប្រតិបត្តិប្រកបដោយប្រសិទ្ធភាព ដោយទទួលបានប្រាក់ចំណេញចំនួន ១៨ ២៦៩ ពាន់លានដុង កើន ៦១,១% បើធៀបនឹងឆ្នាំ ២០១៧។  គិតមកដល់ដំណាច់ខែឧសភា ឆ្នាំ២០១៩ Vietcombank បន្តទទួលបានប្រាក់ចំណេញធនាគារឈានមុខគេ ពោលគឺ ៩ លានលានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ