ធនាគារជំរុញកំណើនឥណទាននិងឱកាសសំរាប់អង្គភាពអាជីវកម្មក្នុងឆ្នាំ ២០១៤

ធនាគារជំរុញកំណើនឥណទាននិងឱកាសសំរាប់អង្គភាពអាជីវកម្មក្នុងឆ្នាំ ២០១៤ - ảnh 1
ធនាគារជំរុញកំណើនឥណទាននិងឱកាសសំរាប់អង្គភាពអាជីវកម្មក្នុងឆ្នាំ ២០១៤ (Image: stox.vn)

(VOVworld) – នាថ្ងៃទី ២៦ ធ្នូ ការសន្ទនាដោយប្រធានបទ “ធនាគារជំរុញ កំណើនឥណទាននិងឱកាសសំរាប់អង្គភាពអាជីវកម្មក្នុងឆ្នាំ ២០១៤” ត្រូវបាន រៀបចំឡើងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ ក្នុងការសន្ទនានេះ នាយករងធនាគារជាតិសាខាទីក្រុងហូជីមិញ លោក Nguyen Hoang Minh បានឲ្យ
ដឹងថា៖ ក្នុងឆ្នាំ ២០១៣ ធនាគាររដ្ឋបានអនុវត្តវិធានការគោលនយោបាយជា
ច្រើនសំដៅដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មដូចជា៖ កាត់បន្ថយ
ប្រាក់ចំណេញប្រមូលផ្តុំទុនសំរាប់មណ្ឌលអាទិភាពជាដើម។ បណ្ដាធានាគារក៏
បាននាំចេញកម្មវិធីជាច្រើនជួយឧត្ថម្ភខាងប្រភពទុនសំរាប់អង្គភាពអាជីវកម្មផង
ដែរ។ មតិជាច្រើនបានចាត់ទុកថា៖ ធនាគារជាតិបានកំណត់គោលដៅកំណើន
ឥណទានក្នុងឆ្នាំ ២០១៣ នៅកំរិត ១២ % ដែលខ្ពស់ជាងបើប្រៀននឹងកំរិត ៨.៩១%
ក្នុងឆ្នាំ ២០១២។ ប្រការនេះជួយឧត្ថម្ភសកម្មភាពកម្ចីរបស់បណ្ដាធនាគារអភិវឌ្ឍន៍
ល្អជាង។ ដោយហេតុនេះ អង្គភាពអាជីវកម្មនឹងមានឱកាសទទួលបានប្រភពទុន
ឥណទានងាយស្រួលជាង នាដើមខែឆ្នាំ ២០១៤៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ