ធនាគារពិភពលោក​ (WB)៖ សេដ្ឋកិច្ចរបស់វៀតណាមកំពុងរីកលុតលាស់ ឡើងវិញ

(VOVWORLD) - សកម្មភាពសេដ្ឋកិច្ចរបស់វៀតណាមកំពុងមានការរីកលុតលាស់ឡើងវិញ ប៉ុន្តែខឿនសេដ្ឋកិច្ចមិនទាន់ស្តារឡើងវិញទាំងស្រុងនៅឡើយទេ។

នេះគឺជាការវាយតម្លៃរបស់ធនាគារពិភពលោក (WB) ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងរបាយការណ៍ដែលត្រូវបានប្រកាសដោយស្ថាប័ន នេះ។ យោងតាមធនាគារពិភពលោក ក្រោយពីរយៈពេលនៃការរក្សាគម្លាតសង្គមស្ទើរតែនៅទូទាំងប្រទេសក្នុងខែមេសា សន្ទស្សន៍នៃផលិតកម្មឧស្សាហកម្ម ប្រាក់ចំណូលនៃការលក់រាយ ការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅក្នុងខែឧសភាមានសញ្ញាវិជ្ជមានជាច្រើន ប៉ុន្តែសេដ្ឋកិច្ចមិនទាន់ស្តារឡើងវិញទាំងស្រុងនៅឡើយទេ។

យោងតាមធនាគារពិភពលោកបានឲ្យដឹងថាសេដ្ឋកិច្ចរបស់វៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សបន្ទាប់ពីវិធានរក្សាគម្លាតសង្គមក្នុងស្រុកនូវការបន្ធូរបន្ថយក្នុងខែឧសភា ជាមួយនឹងការកើនឡើង ១០% នៃវិស័យកម្មន្តសាល កែច្នៃ និងប្រាក់ចំណូលនៃការលក់រាយផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ