ធនាគារពិភពលោកបន្តរួមដំណើរជាមួយវៀតណាមដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍

(VOVWORLD) - នារសៀលថ្ងៃទី ២៧ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម និងលោកស្រី Mariam J. Sherman នាយិកាជាតិនៃធនាគារពិភពលោកទទួលបន្ទុកប្រទេសវៀតណាម ឡាវ និងកម្ពុជា។

ធនាគារពិភពលោកបន្តរួមដំណើរជាមួយវៀតណាមដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះការជួយឧបត្ថម្ភរបស់ធនាគារពិភពលោកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមចាប់ពីឆ្នាំ ១៩៩៣ មក ដែលមានដើមទុនសរុបរហូតដល់ ២៤ ពាន់លានដុល្លារអាមេរិក; មានបំណងចង់ឲ្យធនាគារពិភពលោកនឹងបន្តរួមដំណើរ ជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តកម្មវិធី និងគោលនយោបាយនានាដើម្បីជំរុញកំណើនប្រកបដោយចីរភាព ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង ជាដើម។ ដោយថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានជឿទុកចិត្ត និងដាក់ការិយាល័យធនាគារពិភពលោកប្រចាំតំបន់នៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជានៅទីក្រុងហាណូយនោះ លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសំណើរបស់ធនាគារពិភពលោកអំពីការផ្ដល់ប្រាក់កម្ចីជាង ១១ ពាន់លានដុល្លារដល់ប្រទេសវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើវិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទ្រង់ទ្រាយធំ ថាមពល និងកសិកម្ម។ ល។

រីឯខ្លួនវិញ អនុប្រធានធនាគារពិភពលោក លោកស្រី Manuela V. Ferro មានបំណងចង់បន្តរួមដំណើរជាមួយវៀតណាម ដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ តាមរយៈសកម្មភាព និងគម្រោងជាក់លាក់។ លោកស្រី Manuela V. Ferro បានឲ្យដឹងថា ធនាគារពិភពលោកបាននិងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ផ្នែក និងស្ថាប័ននានារបស់វៀតណាម ដើម្បីត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវគម្រោងនានា ព្រមទាំងកសាងក្របខ័ណ្ឌសម្រាប់ភាពជាដៃគូថ្នាក់ជាតិវៀតណាម - ធនាគារពិភពលោកក្នុងដំណាក់កាលថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ