នេះជាពេលវេលាសមស្រប ដើម្បីបោះជំហានស្ទុះផ្លោះក្នុងទំនាក់ទំនងវៀតណាម-នូវែលសេឡង់
(VOVWORLD) - នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននាថ្ងៃទី ២៨ កុម្ភៈ អំពីទំនាក់ទំនងទ្វេភាគីវៀតណាម - នូវែលសេឡង់ ក្នុងបរិបទដែលប្រទេសទាំងពីរទើបតែបង្កើនទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
បើតាមនាយករដ្ឋមន្ត្រី Luxon ប្រទេសទាំងពីរមានសក្ដានុពលយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងអប់រំ ទេសចរណ៍ កសិកម្ម ផ្លែឈើ និងផលិតផលប្រពៃណី។ ក្រៅពីនេះ នូវែលសេឡង់ក៏មានវិស័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកំពុងរីកចម្រើនយ៉ាងខ្លាំងផងដែរ។ គួរកត់សម្គាល់ថា នូវែលសេឡង់ គឺជាប្រទេសទី៤ នៅលើពិភពលោក បើគិតពីចំនួននៃការបាញ់បង្ហោះរ៉ុក្កែត ទៅកាន់លំហអវកាស បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីតែប៉ុណ្ណោះ។ ដូច្នេះហើយ នូវែលសេឡង់មានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមលើវិស័យជាច្រើន។ នាយករដ្ឋមន្ត្រី Luxon ជឿជាក់ថា វៀតណាមនឹងក្លាយជាប្រទេសដែលមានឥទ្ធិពលកាន់តែខ្លាំងឡើង ជាប្រទេសដែលមានភាពរីកចម្រើន និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ឆ្លើយសំណួររបស់សារព័ត៌មាន - រូបថត៖ VNA |
នាយករដ្ឋមន្ត្រីនូវែលសេឡង់បានឲ្យដឹងថា វៀតណាមគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿននិងខ្លាំងបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ; បញ្ជាក់ថា បច្ចុប្បន្ននេះ វៀតណាមជាតារាកំពុងរះនៅក្នុងតំបន់។ យោងតាមនាយករដ្ឋមន្ត្រី Luxon ការព្យាករណ៍បានបង្ហាញថាសេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងប្រហែល ៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ប្រការនេះមានមូលដ្ឋានទាំងស្រុង ព្រោះវៀតណាមកំពុងអនុវត្តន៍បានយ៉ាងល្អនូវការបង្កើតខឿនសេដ្ឋកិច្ចរីកចម្រើន ជួយប្រជាជនរាប់លាននាក់រួចផុតពីភាពក្រីក្រ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង៕