នៅថ្ងៃទី ២៩ ខែធ្នូនេះ អ្នកជំងឺកូវីដ ១៩ ជាង ៣៨,២ ពាន់នាក់ត្រូវបានព្យាបាលជាសះស្បើយ

(VOVWORLD) - គិតមកទល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១.៦៩៤.៨៧៤ ករណី។

គិតត្រឹមម៉ោង ១៦ ថ្ងៃទី ២៨ ខែធ្នូ ដល់ម៉ោង ១៦ ថ្ងៃទី ២៩ ខែធ្នូ នៅលើប្រព័ន្ធជាតិ គ្រប់គ្រងករណីជំងឺកូវីដ-១៩ បានកត់ត្រាអ្នកឆ្លងកូវីដ ១៩ថ្មីចំនួន ១៣.៨៨៩ នាក់ ក្នុងនោះ ១៦ នាក់ត្រូវបាននាំចូល និង ១៣.៨៧៣ នាក់ត្រូវបានកត់ត្រាក្នុងប្រទេស នៅក្នុងខេត្តក្រុងចំនួន ៦០។ គិតមកទល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១.៦៩៤.៨៧៤ ករណី។

ក្នុងអំឡុងពេលថ្ងៃនេះ អ្នកជំងឺចំនួន ៣៨.២៦០ នាក់ទៀតត្រូវបានប្រកាសថាបានជាសះស្បើយ។ បច្ចុប្បន្ននេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ១.៣០២.៥៤២ ករណី។ នៅថ្ងៃដដែលនេះបានកត់ត្រាអ្នកស្លាប់ចំនួន ២៤៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ