នាយកដ្ឋានផ្ទុកបម្រុងសហព័ន្ធអាមេរិកបង្កើនការប្រាក់លើកទី ៣ គិតតាំងពីវិបត្តិហិរញ្ញវត្ថុ

នាយកដ្ឋានផ្ទុកបម្រុងសហព័ន្ធអាមេរិកបង្កើនការប្រាក់លើកទី ៣ គិតតាំងពីវិបត្តិហិរញ្ញវត្ថុ - ảnh 1
នាយកដ្ឋានផ្ទុកបម្រុងសហព័ន្ធអាមេរិកបង្កើនការប្រាក់លើកទី ៣ គិតតាំងពីវិបត្តិហិរញ្ញវត្ថុ (VNA)


(VOVworld) – នាថ្ងៃទី ១៥ មិនា នាយកដ្ឋានផ្ទុកបម្រុងសហព័ន្ធអាមេរិក (FED)
បានបង្កើនអាត្រាកំរិតកាប្រាក់លើកទី ៣ ឡើងដល់ ០,២៥% គិតតាំងពីវិបត្តិ
ហិរញ្ញវត្ថុ។ ប្រការនេះត្រូវបានព្យាករណ៍បន្ទាប់ពីរបាយការណ៍ស្តីអំពីស្ថានភាព
ការងារធ្វើនៅអាមេរិកត្រូវបានប្រកាសនាសប្តាហ៍មុន ព្រមទាំង ប្រធាន FED
លោកស្រី​ Janet Yellen បានចាត់ទុកថា៖ ទង្វើនេះគឺសមស្របនឹងស្ថានភាព
សេដ្ឋកិច្ចរបស់អាមេរិកនាបច្ចុប្បន្ន។ នេះគឺជាសញ្ញាដែលបានសរឲ្យឃើញថា៖
សេដ្ឋកិច្ចរបស់អាមេរិកកំពុងស្តារឡើងវិញយ៉ាងខ្លាំងគិតតាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ
 ២០០៨។ កំរិតការងារធ្វើនៅអាមេរិកកំពុងកើនឡើងជាបន្តបន្ទាប់ក្នុងរយៈ
ពេល ៧៧ ខែ ហើយអត្រាអត់ការងារធ្វើបានថយចុះដល់ ៤,៧%។ មជ្ឈដ្ឋានមន្ត្រី
នៃ FED បានអះអាងជាថ្មីម្តងទៀតថា៖ គេនឹងបង្កើនអត្រាការប្រាក់ខ្ពស់ថែម
ទៀត ក្នុងឆ្នាំ ២០១៧ ទោះបីជា ប្រការនេះនៅផ្អែកទៅលើស្ថានភាពសេដ្ឋកិច្ច
អាមេរិកក៏ ដោយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ