នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយថ្នាក់ដឹកនាំកាហ្សាក់ស្ថាន

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយថ្នាក់ដឹកនាំកាហ្សាក់ស្ថាន - ảnh 1
លោក Nguyen Tan Dung ជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន
 (រូបថតៈ VGP/Nhật Bắc)


(VOVworld)-ក្នុងក្រខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមពិធីចុះហត្ថលេខាជាផ្លូវការទៅ
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសម្ព័ន្ធភាពអាស៊ី-អឺរ៉ុបនៅ
ខេត្ត Burubay កាហ្សាក់ស្ថាន នារសៀលថ្ងៃទី២៩ឧសភា នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានមានការជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Amenia លោក Hovik Abraham
yan។​នៅទីនេះ លោក Nguyen Tan Dung បានស្នើរភាគី ទាំងពីរ បង្កើតគណៈកម្មាធិ
ការអន្តររដ្ឋាភិបាល ទទួលបន្ទុកសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិទ្យា
សាស្រ្តបច្ចេកទេស ក្រសួងផ្នែកនានានៃប្រទេសទាំងពីរគប្បីមានការសហការយ៉ាង
ស្អិតរមួត។  ជាពិសេស ក្រោយពេលដែល កិច្ចព្រមព្រៀងនេះសុពលភាព។

        ចំពោះបញ្ហាសមុទ្រខាងកើត លោក Nguyen Tan Dung និងសមភាគី Amenia បាន
សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថរភាព សវត្ថិភាពនាវាចរណ៍
នៅតំបន់នេះ និងគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី។
        ក៏ក្នុងពេលរសៀលនេះ​លោក Nguyen Tan Dung បានមានការជួបសន្ទនា
ជាមួយលោក Khristenko ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសម្ព័ន្ធភាពសេដ្ឋកិច្ច
អាស៊ី-អឺរ៉ុបផងដែរ។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយថ្នាក់ដឹកនាំកាហ្សាក់ស្ថាន - ảnh 2
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmirtri Medvedev (VOV)


        នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន​ជួប​សន្ទនា
​ជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmirtri Medvedev។ លោក Nguyen Tan Dung បាន
ស្នើររុស្ស៊ីរួមជាមួយប្រទេសជាសមាជិកសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបសំរេច
សំណុំបែបបទអនុម័តលើកិច្ចព្រមព្រៀងដើម្បីអាចឆ្លៀតរាល់អាទិ​ភាពជំរុញកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគក្នុងដំណាក់កាល​ថ្មី។ នាយករដ្ឋមន្ត្រី
Medvedev បានចាត់ទុកថា វៀតណាមជាដៃគូដើមដំបូង​ចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធភាពកាន់តែ​អះអាងនូវតួនាទីរបស់វៀតណាម
នៅដំបន់និងលើពិភពលោក។

        នារសៀលថ្ងៃទី២៩ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
បានជួសន្ទនាជាមួយប្រធានានធិបតីកាហ្សាក់ស្ថានលោក Nazarbayev។ ថ្នាក់ដឹកនាំ
ទាំងពីររូបបានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងរវាងប្រទេស
ទាំងពីរនាពេលកន្លងទៅនិងចាត់ទុកទំនាក់ទំនងនយោបាយការទូតដ៏ល្អប្រសើររវាង
ប្រទេសទាំងពីរបានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការក្នុង​បណ្ដាវិស័យសេដ្ឋកិច្ច
ពាណិជ្ជកម្មវិនិយោគ។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយថ្នាក់ដឹកនាំកាហ្សាក់ស្ថាន - ảnh 3
នាយករដ្ឋមន្ត្រីវៀតណាមជួបចរចារជាមួយនាយករដ្ឋមន្ត្រីបេឡារុស​ (VOV)


នៅខាងក្រៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាង​វៀត
ណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនៅប្រទេសកាហ្សាក់ស្ថាន​នារសៀល
ថ្ងៃទី២៩ឧសភាតាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីបេឡារុសលោក Andrey Kobyakov។
នៅជំនួបនេះ នាយករដ្ឋមន្ត្រី​Nguyen Tan Dung បាន​អះអាង​ថា វៀតណាមជា
និច្ចកាលគោរពនិងមានគោលការណ៍បង្កើនកិច្ច​សហប្រតិបត្តិការ​ជាមួយប្រទេស
មិត្តភក្តិប្រពៃណី ក្នុងនោះមានបេឡារុសផង។ រីឯនាយករដ្ឋមន្ត្រី​Kobyakov បាន
សង្កត់ធ្ងន់ថា ការដែលភាគីផ្លាស់ប្តូរគណៈប្រតិភូ​គ្រប់​ជាន់​ថ្នាក់ជាប្រចាំក៏ដូចជា
ការជយបសន្ទនានានានៅខាងក្រៅវេតិការ​អន្តរជាតិគឺជាកំលាំងចលកររួមចំណែក
ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរបង្កើនជំនឿ
ជាក់និងសហការសកម្មភាពទាន់ពេលវេលា។

        ផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់​នាយករដ្ឋមន្ត្រីទាំងពីររូបបានគាំទ្រការ​រក្សា
សន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍អាកាសចរណ៍នៅ
សមុទ្រខាងកើត ដោះស្រាយជមលោះដោយសន្តិវិធីគោរពច្បាប់អន្តរជាតិនិង
​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២។ នាយករដ្ឋមន្ត្រីទាំង​ពីរ
​រូបក៏​បានផ្លាស់ប្តូរនិងឯកភាពទិសដៅធំៗមួយចំនួនសំដៅជំរុញថែមទៀតកិច្ច​
សហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ​ពិសេសគឺក្នុងកាលៈទេសៈកិច្ចព្រម​ព្រៀង
ពាណិជ្ជកម្មសេរីជិតនឹងចូលជាធរមាន។ ភាគីទាំងពីរបានឯកភាពបង្កើន​ប្រសិទ្ធភាព
សកម្មភាពនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្មនិងវិទ្យាសាស្ត្របច្ចេកទេស សង្កត់ធ្ងន់ថា ភាគីទាំងពីរ​ត្រូវ​ម្ចាស់ការ​បើក
ទូលាយកិច្ចសហប្រតិបត្តិការបង្កលក្ខណៈងាយស្រួលសំរាប់ទំនិញ​នៃប្រទេស
នីមួយៗនាំចេញចូលទីផ្សាររបស់គ្នា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ