នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang

ក្នុងឱកាសចូលរួមពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ លើផ្លូវព្រំដែនគោគរវាង
វៀតណាម–កម្ពុជា នៅខេត្ត Kien Giang  នាថ្ងៃទី ២៤ មិថុនា នាយករដ្ឋមន្ត្រី វៀត
ណាម Nguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang អំពី ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់តំបន់។ ថ្លែងមតិក្នុងជំនួបធ្វើការ នាយករដ្ឋមន្ត្រី
Nguyen Tan Dung វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់បក្សភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Kien Giang ដែលបានឆ្លងកាត់ការលំបាកសាកល្បង ទទួលបាន បណ្ដាសម្ឋិទិលើគ្រប់វិស័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្រ្តី Nguyen
Tan Dung បានស្នើថ្នាក់ដឹកនាំខេត្ត Kien Giang ប្រមូលផ្តុំជំរុញខ្លាំងការងារបង្កបង្កើន ជលផលដោយផ្សារខ្ចាប់ជាមួយ ឧស្សារហកម្មកែច្នៃ ឲ្យខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ