នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់

នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់

          (VOV)_នារសៀលថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម  លោក Nguyen Tan Dung មានជំនួបសន្ទនាជាមួយប្រធានាធិបតីអ៊ីស្លង់
 ​លោក Olafur Ragnar Grimson ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត​ណាម។
​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ គោលនយោបាយ​កិច្ចការបរ
ទេសមុនក៏ដូចជាក្រោយរបស់វៀតណាម គឺគោរព និងខំប្រឹងប្រែង​អស់ពីកម្លាំង
កាយចិត្តរបស់ខ្លួន រួមជាមួយអ៊ីស្លង់ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រ
ទេសទាំងពីរប្រកបដោយប្រសិទ្ធិភាពនិងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោក 
Nguyen Tan Dung ​មានគោលបំណងដែរថា៖ ភាគីទាំងពីរបន្តរក្សាការ​ផ្លាស់ប្តូរ​គណៈ
ប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ​ដូចជា៖​សេដ្ឋកិច្ច 
ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ បន្តរួមសហការ​ គាំទ្រគ្នាទៅវិញទៅមក 
នៅបណ្ដាវេទិកាអន្តរជាតិ ពិសេសគឺនៅអង្គការសហ​ប្រជាជាតិ …លៗ

          រីឯ ប្រធានាធិបតីអ៊ីស្លង់ លោក Olafur Ragnar Grimson បានអះអាងថា៖​ អ៊ី
ស្លង់យកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់វិស័យ។ អ៊ីស្លង់ក៏ត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងស
ហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសុខាភិបាល ថែទាំសុខភាពប្រជាជន
 បណ្ដុះបណ្ដាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ