នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបជាមួយ សាស្ត្រាចារ្យតារាវិទ្យាពិពលោក Luu Le Hang

(VOVworld)-នាថ្ងៃទី២៤កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Tan Dung បានទទួលជួបសន្ទនាសាស្ត្រាចារ្យ Luu Le Hang ជាជនអាមេរិកដើមកំណើតវៀតណាម ដែលកំពុងធ្វើការនៅផ្នែកតារា វិទ្យា នៃវិទ្យា
ស្ថាន Harvard (អាមេរិក)។ សាស្រាចារ្យ Luu Le Hang ត្រូវបាន សហគមវិទ្យាសាស្ត្រ
ពិភពលោក វាយតម្លៃជាអ្នកតារារូបវិទ្យាល្បីឈ្មោះបំផុតលើ ពិភពលោក។ នៅទី
នេះ លោក Nguyen Tan Dung បានវាយតម្លៃខ្ពស់ចំពោះ រាល់ជោគជ័យក្នុងការស្រាវ
ជ្រាវតារាវិទ្យា និងរាល់ការរួមចំណែករបស់សាស្ត្រា ចារ្យចំពោះផ្នែកតារាវិទ្យាពិភព
លោក។ លោកមានប្រសាសន៍ថែមទៀតថា ជោគ ជ័យរបស់សាស្ត្រាចារ្យ មិនត្រឹម
តែ លើកតម្កើងល្បីល្បាញរបស់ប្រទេសជាតិ ប៉ុណ្ណោះទេ ថែមទាំងជាគំរូ និងសម្រាប់
ជនវៀតណាមគ្រប់ជំនាន់លើផ្លូវស្រាវ ជ្រាវ វិទ្យាសាស្ត្រផងដែរ។ លោក Nguyen
Tan Dung មានបំណងថា លោក សាស្រ្តាចារ្យ នឹងបន្តមានការួមចំណែកសកម្មជាង
ទៀត ដើម្បីបំផុសគំនិត ការជក់ចិត្តសា្រវជ្រាវវិទ្យាសាស្ត្រឲ្យជំនាន់ក្មេង សិស្សានុសិស្សវៀតណាមថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ