នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់និងម៉ូហ្សំប៉ិក

នារសៀលថ្ងៃទី ១៩ កក្កដា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម Nguyen
Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ Hossein Al-Vandi Behine និង
ឯកអគ្គរដ្ឋទូត ម៉ូហ្សំប៉ិក Gamilien Munguambe ដែលមកសម្តែងការគួ សម។ នៅទីនេះ
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងអ៊ីរ៉ង់មានទំនាក់ទំនង
សហប្រតិបត្តិការល្អប្រសើនិងវៀតណាមជានិច្ចកាលយកជិត្តទុកដាក់ដល់ការជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូត Hossein Al-
Vandi Behine បានអះអាងថា៖ ក្នុងអាណាត្តិបេសកម្មការទូតរបស់ខ្លួននៅវៀតណាម ឯកអគ្គរដ្ឋទូតនឹងខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនងសហ
ប្រតិបត្តិការ វៀតណាម–អ៊ីរ៉ង់ ឲ្យខ្លាំងក្លាថែមទៀត។
ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ម៉ូហ្សំប៉ិក Gamilien នាយករដ្ឋមន្ត្រី Nguyen Tan
Dung មានគោលបំណងថា៖ ភាគីទាំង ២ គួបផ្សំយ៉ាងជិតស្និទក្នុងការអនុវត្តល្អបណ្ដា កិច្ចព្រមព្រៀងដែលប្រទេសទាំង ២ បានឯកភាព។ ឯកអគ្គរដ្ឋទូត Gamilien Munguambe បានចាត់ទុកថា៖ បណ្ដាលទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងប្រទេសទាំង ២ ក្នុងរយៈពេលកន្លងទៅ ជាពិសេសេ លើវិស័យសេដ្ឋកិច្ច គឺយ៉ាងសកម្ម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ វៀតណាមត្រៀម
ខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ ម៉ូហ្សំប៉ិក លើវិស័យនានា ដែលវៀតណាមមាន
ប្រៀបខ្លាំងនិង ម៉ូហ្សំប៉ិក មានតំរូវការ៕

នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់និងម៉ូហ្សំប៉ិក  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ Hossein Al-Vandi Behine (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ