នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac

(VOVworld)-នាព្រឹកថ្ងៃទី១៦កុម្ភៈនៅទីក្រុងហាណូយ នាយកររដ្ឋមន្ត្រីលោក Nguyen
 Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មការគ្រប់ គ្រងមណ្ឌល
បច្ចេកវិទ្យាខ្ពស់ Hoa Lac សំដៅជម្រុញខ្លាំងសកម្មភាពអនុវត្តនៅ មណ្ឌលនេះ។
មណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac បានបង្កើតនាឆ្នាំ១៩៩៨នៅស្រុក Thach That និង
ស្រុក Quoc Oai នៃទីក្រុងហាណូយ។ គោលដៅរបស់មណ្ឌលនេះ គឺប្រែក្លាយទៅជា
ទីក្រុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ទីប្រជុំជនអេកូឡូសីនិងឆ្លាត។ នា បច្ចុប្បន្ន
មណ្ឌលបច្ចេកវិទ្យាខ្ពស់នៅស្ថិតក្នុងដំណើរការសម្រេចហេដ្ឋារចនាសម្ព័ន្ធ តែនៅមិន
ទាន់ទាក់ទាញបានអ្នកវិនិយោគជាច្រើនទេ។

        អញ្ជើញធ្វើការសន្និដ្ឋាននៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan
Phuc បានសំណូមពរឲ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គណៈកម្មការគ្រប់គ្រង
មណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac ឲ្យមានដំណោះស្រាយកំណត់ទិសដៅជាក់ស្តែង
។ មានដំណោះស្រាយជាក់ស្តែងដើម្បីមណ្ឌលនេះទាក់ទាញវិនិយោគិនមកធ្វើការ
វិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ