នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា
![នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_09_07/thu-tuong-gap-co-van-nha-nuoc-myanma-3-1.jpg) |
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបសន្ទនាជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា |
(VOV)_នាព្រឹកថ្ងៃទី៧កញ្ញា នៅខាងក្រៅសន្និសីទកំពូលអាស៊ាន លើកទី២៨-២៩
និងសន្និសីទទាក់ទិននានានៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានមានជំនួបសន្ទនាជាមួយ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី
ក្រសួងការបរទេសមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi។ នៅទីនេះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអះអាងថា៖រដ្ឋាភិបាលនៃប្រទេសទាំងពីរ គោរពការ
ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការសាមគ្គីភាព
អាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕