នាយករដ្ឋមន្ត្រី៖ ពន្លឿនការធ្វើអាជីវកម្មគម្រោងផ្លូវល្បឿនលឿនដោយសមកាលកម្ម
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅភាគកណ្តាល នៅថ្ងៃទី១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំគណៈប្រតិភូទៅត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿននានា។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន។ រូបថត៖ VOV |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូបានធ្វើដំណើរដោយឡាន ដើម្បីត្រួតពិនិត្យ ប្រគល់អំណោយ និងលើកទឹកចិត្តដល់កម្លាំងសាងសង់គម្រោងសមាសភាគនៃផ្លូវល្បឿនលឿនពីខេត្តក្វាងង៉ាយ ដល់ខេត្តខាញ់ហ័រ ដែលជាផ្នែកមួយនៃផ្លូវល្បឿនលឿនភាគខាងជើង-ខាងត្បូង ប៉ែកខាងកើត ដែលឆ្លងកាត់ខេត្តក្វាងង៉ាយ យ៉ាឡាយ ដាក់ឡាក់ និងខេត្តខាញ់ហ័រ។ គម្រោងទាំងនេះមានប្រវែងសរុបជាង ៣៥០ គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវប្រវែង ៨៣ គីឡូម៉ែត្រពី Van Phong ទៅ Nha Trang ត្រូវបានបង្ហើយនិងដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥។ ចំពោះ ២៦៨ គីឡូម៉ែត្រដែលនៅសល់ ខ្សែផ្លូវសំខាន់ជាង ២១៤ គីឡូម៉ែត្រ ពីផ្នែក Quang Ngai - Hoai Nhon ទៅភាគខាងត្បូងនៃផ្លូវរូងក្រោមដី Cu Mong ត្រូវបានបង្ហើយ; និងកំពុងបំពេញនិតិវិធីដើម្បីដាក់ឱ្យដំណើរការមុនថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ហើយផ្លូប្រហែល ៥៣.៧ គីឡូម៉ែត្រដែលនៅសល់នឹងបង្ហើយការសាងសង់ នៅខែមីនា ឆ្នាំ ២០២៦។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសម្រេចនីតិវិធីជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការផ្នែកដែលបានបង្ហើយមុនថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦ ដើម្បីធានាលំហូរចរាចរណ៍យ៉ាងរលូន សុវត្ថិភាព និងសន្តិសុខ។ លោកក៏បានស្នើឱ្យពន្លឿនការសាងសង់កន្លែងឈប់សម្រាក ដើម្បីដាក់ឲ្យដំណើរការទន្ទឹមជាមួយគម្រោងផ្លូវល្បឿនលឿន៕