នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ការពារយ៉ាងប្តូរផ្តាច់នូវប្រព័ន្ធសហគ្រាស

(VOVWORLD) -  នាព្រឹកថ្ងៃទី ៩ ខែកក្កដានេះ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់គោលនយោ បាយរូបីយប័ណ្ណហិរញ្ញវត្ថុជាតិ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីវាយតម្លៃនូវភារកិច្ចដែលត្រូវបានអនុវត្តន៍និងដាក់ចេញភារកិច្ចសម្រាប់ដំណាក់កាលខាងមុខ។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ការពារយ៉ាងប្តូរផ្តាច់នូវប្រព័ន្ធសហគ្រាស - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ គោលនយោបាយរូបីយប័ណ្ណហិរញ្ញវត្ថុជាតិ 

នៅក្នុងកិច្ចប្រជុំនេះ ជំនាញការសេដ្ឋកិច្ចបានលើកឡើងថា រាល់ការវិភាគ ការវាយតម្លៃនិងដំណោះស្រាយសម្រាប់សេដ្ឋកិច្ចវៀតណាមពេលនេះ ត្រូវតែផ្អែកលើស្ថានភាពជាក់ស្តែងគឺ ការរីករាលដាលនៃជំងឺឆ្លងកូវីដ ១៩  ដែលនៅតែអាក្រក់តាមប្រទេសជាច្រើន។ ទន្ទឹមជាមួយនឹងដំណោះស្រាយនៅចំពោះមុខ ជំនាញការសេដ្ឋកិច្ចបានលើកឡើងនូវដំណោះស្រាយរយៈពេលវែង សម្រាប់ខឿនសេដ្ឋកិច្ច។ អញ្ជើញថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ “គួរតែមានគោលនយោបាយថ្មី សកម្មជាងមុន និងមានការទទួលខុសត្រូវជាងនេះទៅទៀត ចំពោះបក្សនិងប្រជាជន។ ទីមួយ គឺបង្កើនស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងតឹងរឹង ពុំឲ្យជំងឺឆ្លងវិលមកវិញ។ នេះត្រូវបានចាត់ទុកថាជាលក្ខខ័ណ្ឌចម្បង។ ទន្ទឹមជាមួយគ្នានោះ  ត្រូវមានការតាមដានជាប់នូវបម្រែបម្រួលនៃទីផ្សារអន្តរជាតិ ទីផ្សារក្នុងស្រុក ដើម្បីមាន គោលនយោបាយសមស្របនិងទាន់ពេលវេលា។ យ៉ាងណាមិញ ក្រសួង ស្ថាប័ននានា ជាពិសេសធនាគាររដ្ឋ ក្រសួងផែនការនិងវិនិ យោគរួមទាំងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ”

ទាក់ទងនឹងសេណារីយ៉ូនៃកំណើនសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តីបានសន្និដ្ឋានថា ក្រុមប្រឹក្សាបានឯកភាពលើកំណើនសេដ្ឋកិច្ចឆ្នាំនេះគឺ ៣-៤%។ ឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងផែន ការនិងវិនិយោគ និងក្រសួងស្ថាប័នដទៃទៀត បន្តពិនិត្យនិងធ្វើបច្ចុប្បន្នភាពដើម្បីឱ្យមានសេណារីយ៉ូកំណើនប្រចាំត្រីមាសនិងដំណោះស្រាយសមកាលកម្ម ជាពិសេស ត្រូវមានវិធានការសម្រាប់បញ្ហាបន្ទាន់ដែលកើតឡើងផងដែរ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ