នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang   - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang

          (VOV)_នារសៀលថ្ងៃទី១៧ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបធ្វើការ​ជាមួយ
ថ្នាក់ដឹកនាំស្នូលរបស់ខេត្ត An Giang (ភាគខាងត្បូងវៀតណាម)ស្ដីអំពី​ស្ថានភាពអភិ
វឌ្ឍន៍សេដ្ឋកិច្ចសង្គម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយខេត្ត 
ត្រូវមានដំណោះស្រាយជំរុញការធ្វើអាជីវកម្ម បង្កើនកំណើន។ នាយករដ្ឋមន្ត្រីវាយតំលៃ
ខ្ពស់សក្ដានុភាពរបស់ខេត្ត អំពីការអភិវឌ្ឍន៍កសិកម្មសេរីរាង្គ និងទេសចរណ៍។ ប៉ុន្តែ 
នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកថា៖ បរិយាកាសវិនិយោគរបស់ខេត្តមិនទាន់ទាក់
ទាញនៅឡើយទេ។ ​ស្ដីអំពីភារកិច្ចនាពេលខាងមុខនេះ ​នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានស្នើថា៖

          “ខេត្តត្រូវយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ផ្លូវទឹក រៀបចំផែនការនិងជំរុញសង្គមភាវូបនីយកម្ម សំដៅទាក់ទាញការវិនិយោគ។ ឯជនណាអាចវិនិយោគគឺត្រូវ
អនុញ្ញាតិអោយវិនិយោគ ទាំងមធ្យោបាយ និងទីចំណត។ មានផ្លូវទឹកប្រវែងជាង​បី
ពាន់គីឡូម៉ែត្រ ខេត្ត An Giang ជាខេត្តមានឧត្តមភាពអំពីផ្លូវទឹកខ្លាំងជាងគេ ​ដូ
ច្នេះ ខេត្តត្រូវឆ្លៀតយកឱកាសនេះដើម្បីអភិវឌ្ឍន៍។”

          នាយប់ថ្ងៃទី១៧វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ
ចូលរួមទិវាបុណ្យមហាសាមគ្គីប្រជាជនទាំងមូល រំលឹកខួបអនុស្សាវរីយ៍លើកទិ៨៦ទិវា
បង្កើតរណសិរ្យមាតុភូមិវៀតណាម (ថ្ងៃទី១៨វិច្ឆិកាឆ្នាំ១៩៣០-ថ្ងៃទី​១៨វិច្ឆិកាឆ្នាំ២០១៦) 
នៅខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ ថ្លែងមតិ​នៅទីនេះ ​នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានអះអាងថា៖

          “ ក្រៅពីអត្ថន័យខាងនយោបាយដ៏ធំធេង យើងត្រូវរៀបចំសកម្មភាពជាក់
ស្ដែងនានា រួមដៃកសាងជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយល្អប្រសើរ​ទាំង
ខាងសម្ភារះនិងស្មារតីអនុវត្តល្អចលនាធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅ​ក្នុងតំបន។
 ដូច្នេះ ខ្ញុំមានគោលបំណងថា៖បងប្អូន អង្គការរណសិរ្យមាតុភូមិផ្តល់​មតិកសាង
បក្ស។ បក្សចង់ខ្លាំងក្លាគឺត្រូវមានប្រជាជន។បក្សចង់សម្រេចភារកិច្ច​ប្រកបដោយ
ល្អប្រសើរគឺត្រូវស្ដាប់មតិរបស់ប្រជាជន ដើម្បីបំរើប្រជាជនបានល្អ​ថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ