នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung(កូរ៉េខាងត្បូង)

(VOVWORLD) -នារសៀលថ្ងៃទី២០ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Dongjin Koh អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Sam Sung របស់កូរ៉េខាងត្បូង ដែលបំពុង បំពេញទស្សនកិច្ចការងារនៅវៀតណាម។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung(កូរ៉េខាងត្បូង) - ảnh 1  នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Dongjin Koh អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Sam Sung របស់កូរ៉េខាងត្បូង


ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមវាយតម្លៃខ្ពស់ ចំពោះ ការដែលសហគ្រិនកូរ៉េខាងត្បូង ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុនក្នុងប៉ុន្មានឆ្នាំកន្លងទៅ នៅរក្សាតួនាទីជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យ Samsung បន្តបើកទូលាយការវិនិយោគនៅវៀត ណាម មិនត្រឹមតែលើវិស័យដំឡើងផលិតផលអេឡិច ត្រូនិកប៉ុណ្ណោះទេ ថែមទាំង បើកទូលាយសមិត្ថភាពអភិវឌ្ឍន៍បច្ចេកវិទ្យា បន្តការស្រាវជ្រាវ និងផលិតចេញនូវ ផលិតផលបច្ចេកវិទ្យាជំនាន់ថ្មី សមស្រប់នឹងទំនោអភិវឌ្ឍន៍ក៏ដូចជាតម្រូវការនៃ បដិវត្តន៍ឧស្សាហកម្មព័ត៌មាន៤.០។

        រីឯខ្លួនវិញ អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung លោក Dongjin Koh បាន ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងស្ថាប័នពាក់ ព័ន្ធនានារបស់វៀតណាម ដែលបង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមហ៊ុនអនុវត្តរាល់សកម្មភាពវិនិយោគផលិតកម្មធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ