នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណប្រតិភូជាន់ខ្ពស់ វៀតណាម បញ្ចប់ដំណើទស្សនកិច្ចនៅអាមេរិក

(VOVWORLD) -នាយប់ថ្ងៃទី ៣១ ឧសភា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនប្រទេសអាមេរិកវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកប្រកបដោយជោគជ័យតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណប្រតិភូជាន់ខ្ពស់ វៀតណាម បញ្ចប់ដំណើទស្សនកិច្ចនៅអាមេរិក - ảnh 1

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណប្រតិភូជាន់ខ្ពស់ វៀតណាម បញ្ចប់ដំណើទស្សនកិច្ចនៅអាមេរិកប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី ៣១ ឧសភា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងគណប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនប្រទេសអាមេរិកវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកប្រកបដោយជោគជ័យតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។

         មុននោះ នាល្ងាចថ្ងៃទី ៣១ ឧសភា នាយករដ្ឋមន្ត្រីនិងគណប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានទូត និងស្ថាប័នតំណាងវៀតណាមប្រចាំនៅអាមេរិកផងដែរ។ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក  Pham Quang Vinh បានអះអាងថាកម្មាភិបាល បុគ្គលិកនៃស្ថានទូតនឹងបន្តខំប្រឹងប្រែង អនុវត្តល្អថែមទៀតនូវតួនាទីជាស្ថាប័នតំណាងការទូតរដ្ឋវៀតណាមប្រចាំនៅអាមេរិក រួមចំណែកថែមទៀតក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យនិងស៊ីជំរៅដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ថ្លែងមតិចំពោះកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងស្ថានប័នវៀតណាមប្រចាំនៅអាមេរិកនោះ នាយករដ្ឋមន្ត្រីមានបំណងថា កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមបន្តពង្រីកល្អនូវសមិទ្ធិផលក្នុងកិច្ចការដែលទទួលបាន ហើយបំពេញល្អថែមទៀតនូវភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន។ លោកបានស្នើឲ្យស្ថានទូតវៀតណាមប្រចាំនៅអាមេរិកផ្ទៀងស្ដាប់បំណងប្រាថ្នារបស់បងប្អូនអាណិកជន
វៀតណាមនៅទីនេះ។ លោកក៏បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនូវសកម្មភាពរបស់បណ្ដាស្ថាប័នអមស្ថានទូតវៀតណាមប្រចាំនៅអាមេរិកដូចជា៖វិទ្យុសម្លេងវៀតណាម (VOV) ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទូរទេស្សន៍វៀតណាមជាដើម ព្រមទាំងស្នើឲ្យស្ថាប័នទាំងនេះគប្បីផ្លាស់ប្ដូរថ្មីថែមទៀតសំដៅជំរុញទំនាក់ទំនងមិត្តភាព និងការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងវៀតណាម -  អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ