នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្នើអោយខេត្ត Hung Yen ទាក់ទាញការវិនិយោគ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan  Phuc ស្នើអោយខេត្ត Hung Yen ទាក់ទាញការវិនិយោគ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ស្នើអោយខេត្ត Hung Yen ទាក់ទាញការវិនិយោគ

(VOV)_នារសៀលថ្ងៃទី១១ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
 បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hung Yen ស្ដីអំពី​ស្ថាន​ភាពអនុវត្តភារ
កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត។ សន្និដ្ឋានក្នុងជំនួប​ធ្វើការ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖​ ខេត្ត​ត្រូវពង្រីកប្រពៃណី កសាង
Hung Yen ក្លាយទៅជាខេត្តសម្បូរធូធារ។ ក្នុង​នោះ​ការងារដើមដំបូងត្រូវសម្រេចល្អ
ប្រសើរ នោះគឺការងាររៀបចំគំរោងផែនការ។ ក្នុងដំណើការអភិវឌ្ឍន៍ ខេត្តក៏ត្រូវយក
ចិត្តទុកដាក់ចំពោះកិច្ចការពារបរិស្ថាន ជីវភាព​រស់នៅ។ រីឯ ក្នុងវិស័យឧស្សាហកម្ម
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា៖

          “ ខេត្តត្រូវប្តេជ្ញាចិត្តខាងនយោបាយចំពោះបញ្ហាកំណែទម្រង់បរិយាកាស​វិនិ
យោគ អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងដើម្បីជំរុញអង្គភាពអាជី​វកម្ម
អភិវឌ្ឍន៍។ ​ទាក់ទាញខ្លាំងបណ្ដាអង្គភាពអាជីវកម្ម FDI បច្ចេកវិទ្យាខ្ពស់ ​ឧស្សាហកម្ម
រក្សាទុក កែច្នៃកសិផល និងបង្កលក្ខណះជំរុញអង្គភាពអាជីវកម្មទ្រង់ទ្រាយតូចនិង
មធ្យមអភិវឌ្ឍន៍ ដោះស្រាយបញ្ហាការងារធ្វើ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ