នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ សហព័ន្ធអាល្លឺម៉ង់ជាដៃគូនាំមុខរបស់វៀតណាមនៅអឺរ៉ុប

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសចូលរួមសន្និ សីទកំពូល G20 នោះ នាថ្ងៃទី៦កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ សហព័ន្ធអាល្លឺម៉ង់ជាដៃគូនាំមុខរបស់វៀតណាមនៅអឺរ៉ុប - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier (រូបថតៈ TTXVN)

នៅទីនេះ លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ទៅលើគោលនយោ បាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺចាត់ទុក អាល្លឺម៉ង់ជាដៃគូមានទំនុកទុកចិត្តនិងសំខាន់ជួរមុខនៅអឺរ៉ុប រួមទាំងមានបំណងចង់ ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរទៀតផង។  លោកនា យករដ្ឋមន្ត្រីវៀតណាមមានបំណងថា ភាគីអាល្លឺម៉ង់នឹងលើកទឹកចិត្តឲ្យ សម្ព័ន្ធក្រុមហ៊ុននាំមុខក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមរបស់អាល្លឺម៉ង់ ធ្វើការ វិនិ យោគចូលវៀតណាម។ លោកអះអាងថា វៀតណាមនឹងបង្កលក្ខណៈងាស្រួល  សម្រាប់វិនិយោគិនបរទេសក្នុងនោះមានវិនិយោគិនអាល្លឺម៉ង់ធ្វើការវិនិយោគយូរ អង្វែងនៅវៀតណាម។ អញ្ជើញឆ្លើយតប លោក Frank –Walter Steimeier បាន អះ អាងថា អាល្លឺម៉ង់ផ្តោត សំខាន់លើការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការជាមួយវៀតណាមជានិច្ច។

        ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែល មានការយកចិត្តទុកដាក់ដូចគ្នា។ ចំពោះបញ្ហាសមុទ្រខាងកើត លោក Frank –Walter Steimeier បានអះអាងថា គំាទ្រគោលជំហរដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ១៩៨២និងសេចក្តីថ្លែងការ ណ៍រួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ