នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ “ហាណូយ ២០២០ - កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍”

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគ ដោយប្រធានបទ “ហាណូយ ២០២០ - កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍”។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ “ហាណូយ ២០២០ - កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍” - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ

អញ្ជើញវាយតម្លៃចំពោះប្រធានបទនៃសន្និសីទ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  បានលើកឡើងថា នេះជាសារសំខាន់អំពីការទាក់ទាញការវិនិយោគ របស់វៀត ណាមនិងជាពិសេសសម្រាប់ទីក្រុងហាណូយ ដោយមានជំនឿថា ហាណូយពោរពេញដោយលក្ខណៈអំណោយផល និងមានភាពសុខដុម រមនាសម្រាប់វិនិយោគិន។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ ថា ជាមួយនឹងការផ្លាស់ប្តូរនិងជំហរដ៏អស្ចារ្យ ទីក្រុងហាណូយមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវឈានទៅមុខ ដើម្បីក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ និងវប្បធម៌នៃតំបន់អាស៊ីអាគ្នេយ៍ទៀតផង។ ដល់ឆ្នាំ ២០៤៥ នៅពេលវៀតណាមជាទីតាំងជាប្រទេសអភិវឌ្ឍន៍ ទីក្រុងហាណូយត្រូវកំណត់ចក្ខុវិស័យរបស់ខ្លួន ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃតំបន់អាស៊ីបូព៌ា។ ដើម្បីសម្រេចបានប្រការនេះ លោកនាយករដ្ឋមន្រ្តីបានចង្អុលបង្ហាញថា៖ “ដំបូងឡើយ ត្រូវស្ថាបនាខឿនសេដ្ឋកិច្ចមួយមានលក្ខណៈប្រកួតប្រជែង ដែលត្រូវបានបញ្ជាក់តាមរយៈកម្លាំងសេដ្ឋកិច្ច ដែលមានទំហំនិងរចនាសម្ពន័្ធរឹងមាំបរិយាកាសអាជីវកម្មនិងបរិយាប័ន្នជំនួញប្រកបដោយប្រសិទ្ធភាព គុណភាពស្ថាប័ននិងសមត្ថភាពអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។ មួយទៀតគឺដើម្បីកែលម្អអត្តសញ្ញាណនៃទីក្រុងគួរឲ្យរស់នៅ។ នោះគឺជាវប្បធម៌ពិសោធន៍ បរិយាកាសធម្មជាតិ ដែលមានបរិយាកាសខ្យល់ល្អ ប្រព័ន្ធអប់រំជឿនលឿន ប្រព័ន្ធថែរក្សាសុខមាលភាពសង្គមល្អប្រសើរ និងប្រព័ន្ធមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមទីក្រុងទំនើប។ ពោលគឺ ទីក្រុងហាណូយមួយ ពណ៌បៃតង ស្អាត និងគួរឲ្យរស់នៅ ជាបញ្ហាត្រូវបានដាក់ចេញ”

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ទីក្រុងហាណូយមិនត្រឹមតែទាក់ទាញការវិនិយោគសម្រាប់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ផងដែរក្នុងការវិនិយោគក្នុងការផ្សព្វផ្សាយរដ្ឋធានីទៅកាន់តំបន់ទាំងមូល។ ជោគជ័យរបស់ទីក្រុងហាណូយក៏ជាជោគជ័យរបស់គ្រប់មូលដ្ឋានក្នុងរដ្ឋធានីក៏ដូចជាទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ