នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទអាស៊ាន២៨-២៩នៅប្រទេសឡាវ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទអាស៊ាន២៨-២៩នៅប្រទេសឡាវ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទអាស៊ាន២៨-២៩នៅប្រទេសឡាវ

(VOVworld)-នៅម៉ោង១២ថ្ងៃទី៦កញ្ញា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan
 Phuc លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកដល់ព្រលាន
 យន្តហោះអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទប្រទេសឡាវ។ នៅទីនេះ លោក Nguyen
Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៨-២៩
 និងសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានាតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក
 Thongloun Sisoulith។

        សន្និសីទអាស៊ាន ២៨-២៩និងសន្និសីទជាន់ខ្ពស់ពាក់ព័ន្ធនានាបានរៀបចំចាប់ពី
 ថ្ងៃទី៦ដល់ថ្ងៃទី៨កញ្ញាដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ ប្រទេសអាស៊ានទាំង១០
 រួមទាំង ចិន ជប៉ុន កូរ៉េខាង ត្បូង អាមេរិក រុស្ស៊ី ឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ និង
អគ្គលេខាធិការអ.ស.ប។ ដោយប្រធានបទ  “នាំទស្សនវិស័យក្លាយទៅជាការពិត ដើម្បី
សហគមន៍អាស៊ានស្វាហាប់” នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស អាស៊ាន
ជាមួយដៃគូនានាផ្លាស់ប្តូរពិភាគ្សា សំដៅជម្រុញរាល់យន្តការសហប្រតិបត្តិការ ថ្មីប្រកប
ដោយប្រសិទ្ធិភាពថែមទៀត បន្ទាប់ពីសហគមន៍អាស៊ានបានបង្កើតជាផ្លូវការ នាថ្ងៃទី
៣១ធ្នូឆ្នាំ២០១៥មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ