នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខែធ្នូ ឆ្នាំ ២០១៩

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ធ្នូ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រដ្ឋាភិបាលបានបើកកិច្ចប្រជុំប្រចាំខែចុងក្រោយនាឆ្នាំ ២០១៩។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខែធ្នូ ឆ្នាំ ២០១៩ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ

នៅទីនេះ អង្គប្រជុំបានផ្ទៀងស្តាប់នូវរបាយការណ៍ស្តីពី សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពី ការដោះស្រាយការរំលោភរដ្ឋបាល រាយការណ៍លទ្ធផលនៃការប្រមូលសន្លឹកឆ្នោត ដើម្បីទទួលយកនូវមតិរបស់សមាជិករដ្ឋាភិបាល ពោលគឺ សំណើចំនួន ៣ សម្រាប់ការបង្កើតច្បាប់និងខ្លឹមសារពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានឯកភាពចាត់តាំងក្រសួងផែនការនិងវិនិយោគដើម្បីប្រមូលមតិយោបល់ពីសមាជិករដ្ឋាភិបាល បំពេញរបាយការណ៍របស់រដ្ឋាភិបាលសម្រាប់ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដោយអនុញ្ញាតបង្កើតដំណោះស្រាយជាគោលការណ៍ លក្ខណៈវិនិច្ឆ័យនិងបទដ្ឋានសម្រាប់ការបែង ចែកដើម ទុនវិនិយោគសាធារណៈក្នុងឆ្នាំ ២០២១-២០២៥ យោងទៅតាមបទបញ្ជានិងស្របតាមច្បាប់ស្តីពីការវិនិយោគសាធារណៈ (ធ្វើវិសោធនកម្ម) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ