នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ

(VOVWORLD) -នាថ្ងៃទី៤ខែមេសា នៅខាងក្រៅកិច្ចប្រជុំកំពូលគណៈកម្មការទន្លែមេគង្គនៅទីក្រុង សៀមរាបនៃព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បន្តផ្តោតការ យកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួល សម្រាប់ជម្រុញការវិនិយោគរបស់សហគ្រាសវៀតណាមនៅឡាវ បង្កលក្ខណៈងាយ ស្រួលបំផុតអំពីបែបបទ សម្រាប់ជនដើមកំណើតវៀតណាមបានចូលសញ្ជាតិឡាវ ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតសមាជកមអណិកជននៅខេត្តមួយ ចំនួនរបស់ឡាវផងដែរ។

        ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី Bun Pi-may របស់ប្រជាជនឡាវនាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសេចក្តីជូនពរឆ្នាំថ្មីចំពោះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ និងជូនពរឲ្យប្រទេសឡាវកាន់តែអភិវឌ្ឍន៍ចម្រូងចម្រើន ប្រកបដោយវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ