នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Salemxay Kommasith

(VOVWORLD) -នារសៀលថ្ងៃទី៦ធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Salemxay Kommasith និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការរបទេសឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ចូលរួមជំនួបពិគ្រោះយោបល់ប្រចាំ ឆ្នាំថ្នាក់រដ្ឋមន្ត្រីការទូតនិងជួបប្រាស្រ័យរវាងក្រសួងការបរទេសទាំងពីរ វៀតណាម-ឡាវ។ 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Salemxay Kommasith - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសឡាវ លោក Salemxay Kommasith 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។ តាមនោះ ភារកិច្ចរបស់យុវជននៃប្រទេសនីមួយៗគឺរក្សានិងពង្រីកថែមទៀត នូវ ទំនាក់ទំនងប្រពៃណី សាមគ្គីភាពិសេសរវាងវៀតណាមជាមួយឡាវ។ លោកនា យករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាល ចាត់ទុក ជោគជ័យរបស់ឡាវជាជោគជ័យរបស់វៀតណាមដែរ។ លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងការបរទេសនៃប្រ ទេសទាំងពីរ ត្រូវរឹតបន្តឹងកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ