នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត An Giang - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត An Giang

(VOVworld)-នារសៀលថ្ងៃទី១៤មិនានៅទីក្រុង Long Xuyen នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀតណាម  លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់
ដឹកនាំខេត្ត An Giang។ នៅ ទីនេះ​លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកឲ្យខេត្ត An
 Giang គប្បីលើកកំពស់គុណភាពនិងតម្លៃបន្ថែមសម្រាប់មុខទំនិញស្បៀងអាហារ​
នាំចេញ។ លោក Nguyen Xuan Phuc ក៏បានគាំទ្រចំពោះរាល់ទិសដៅអភិវឌ្ឍន៍
របស់ខេត្ត An Giang ដោយឆ្ពោះទៅគោលដៅក្លាយទៅជាមណ្ឌលផលិតពួជស្រូវ
 ពួជត្រីនិងពួជជ្រូកសម្រប់បម្រើប្រជាកសិករនៅទូទាំងខេត្តនិងវាលសណ្តទន្លេ
Cuu Long ។ លោកនាយករដ្ឋមន្ត្រីក៏យល់ព្រមតាមសំណើររបស់ក្រសួងកសិកម្មនិង
 អភិវឌ្ឍន៍ជនបទដោយអនុញ្ញត្តិឲ្យខេត្ត An Giang អនុវត្តពិសោធន៍នូវអង្គភាពអាជីវ
កម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។

        ក៏នារសៀលថ្ងៃទី១៤មិនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ
ទៅទស្សនាមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ Dinh Thanh នៅស្រុក Thoai Son ខេត្ត An
 Giang។​នេះជាកន្លែងស្រាវជ្រាវស្រូវអង្ករចំណុះកម្មសិទ្ធឯកជនដំបូងនៅវាល
សណ្តទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ