នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចុះពិនិត្យការត្រៀមរៀបចំឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅខេត្ត Kon Tum

(VOVWORLD) - ក្នុងកម្មវិធីការងារនៅខេត្ត Kon Tum នាព្រឹកថ្ងៃទី ១៩ សីហានេះ នាយករដ្ឋមន្ត្រី លោកPham Minh Chinh បានអញ្ជើញទៅទស្សនៅសាលាអន្តេវាសិកដ្ឋានជនជាតិភាគតិច Tu Mo Rong នៅឃុំ Dak Ha ស្រុក Tu Mo Rong ដើម្បីពិនិត្យការងារត្រៀមរៀបចំឆ្នាំសិក្សាថ្មី  ២០២៣- ២០២៤ នៃខេត្ត Kon Tum។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចុះពិនិត្យការត្រៀមរៀបចំឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅខេត្ត Kon Tum - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ នៃសាលាអន្តេវាសិកដ្ឋានជនជាតិភាគតិច ស្រុក Tu Mo Rong (រូបថត៖ Duong Giang/TTXVN)

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ វិស័យអប់រំ Kon Tum និងខេត្តត្រូវផ្តោតលើការលើកកម្ពស់គុណភាពនៃការសិក្សានិងបង្រៀន; ក្រៅពីការបណ្ដុះបណ្ដាលចំណេះដឹង ត្រូវបង្រៀនឲ្យសិស្សានុសិស្សនូវបំណិនជីវិត ដើម្បីឱ្យពួកគេអាចអភិវឌ្ឍបានទូលំទូលាយទាំង "គុណធម៌ បញ្ញា កាយ និងសោភ័ណ"។ ទាក់ទិននឹងការធានាបាននូវសម្ភារៈបរិក្ខារគ្រប់គ្រាន់សម្រាប់សិស្សានុសិស្សក្នុងការសិក្សា និងរស់នៅ ជាពិសេសសាលាអន្តេវាសិកដ្ឋានជនជាតិភាគតិចនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា Kon Tum ត្រូវរៀបចំផែនការឡើងវិញ និងកសាងសាលារៀនឱ្យទូលាយ និងស្អាត ត្រូវតែដាំដើមឈើបន្ថែមទៀត ដើម្បីគ្រប់ដណ្តបពណ៌ "បៃតង" ពេញសាលារៀន។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ និងថែទាំសម្ភារៈបរិក្ខារសម្រាប់សាលារៀន ជាពិសេសសាលាបណ្ដុះបណ្ដាលសម្រាប់ជនជាតិភាគតិច។ លោកនាយករដ្ឋមន្ត្រីមានបំណងនិងជឿជាក់ថា ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ វិស័យអប់រំ និងបណ្តុះបណ្តាលខេត្ត Kon Tum និងសាលាអន្តេវាសិកដ្ឋានជនជាតិភាគតិច Tu Mo Rong នឹងសម្រេចបានលទ្ធផលខ្ពស់ជាងឆ្នាំសិក្សាមុនជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ