នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងម៉ុងហ្គោលី

(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងម៉ុងហ្គោលី Khishgee Nyambaatar ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងម៉ុងហ្គោលី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងម៉ុងហ្គោលី លោក Khishgee Nyambaatar (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលតែងតែគោរពនិងមានបំណងចង់បន្តជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ស្របតាមសមត្ថភាព និងតម្រូវការរបស់ភាគីទាំងពីរ បំពេញផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់របស់ប្រជាជននៃប្រទេសនីមួយៗ។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងបន្តសម្របសម្រួល និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូ; ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ដើម្បីការអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; លើកកំពស់តួនាទី និងទំនួលខុសត្រូវលើបញ្ហាផលប្រយោជន៍រួមទាក់ទងនឹងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក; បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ  ធ្វើការចរចារយ៉ាងឆាប់ៗ នូវកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស និងជំរុញការពង្រីកការដឹកជញ្ជូនផ្លូវដែករវាងវៀតណាម-ចិន-ម៉ុងហ្គោលី; ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Khishgee Nyambaatar សង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ុងហ្គោលីនាពេលខាងមុខនៅវៀតណាម ប្រទេសទាំងពីរនឹងបង្កើនទំនាក់ទំនងទៅកម្រិតថ្មីមួយ។ ជាពិសេស ពង្រឹងទំនាក់ទំនងវៀតណាម-ម៉ុងហ្គោលីលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ សមស្របនឹងទំនាក់ទំនងនយោបាយ។ រដ្ឋាភិបាលម៉ុងហ្គោលីមានគោលនយោបាយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច រួមទាំងធុរកិច្ចវៀតណាមធ្វើការវិនិយោគប្រកបដោយប្រសិទ្ធភាពនៅម៉ុងហ្គោលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ