នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្នើឱ្យអាមេរិកពន្យារពេលដំឡើងពន្ធលើវៀតណាមយ៉ាងហោចណាស់ ៤៥ថ្ងៃ ដើម្បីពិភាក្សានិងចរចា

(VOVWORLD) - នាយប់ថ្ងៃទី ៧ មេសា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានដឹកនាំកិច្ចប្រជុំលើកទី៣ ជាមួយក្រសួង ស្ថាប័ននានា ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពនិងដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្នើឱ្យអាមេរិកពន្យារពេលដំឡើងពន្ធលើវៀតណាមយ៉ាងហោចណាស់ ៤៥ថ្ងៃ ដើម្បីពិភាក្សានិងចរចា - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់រៀបចំសំណុំឯកសារសម្រាប់គណៈប្រតិភូវៀត ណាមទៅកាន់សហរដ្ឋអាមេរិកដំណើរការកិច្ចចរចា។ តាមនោះ ស្នើឲ្យអាមេរិកពន្យារពេលការដំឡើងពន្ធលើវៀតណាមយ៉ាងហោចណាស់ ៤៥ ថ្ងៃ ដើម្បីធ្វើការពិភាក្សា ចរចា និងរៀបចំសម្រាប់ស្ថានភាពអន្តរកាល។ ដំណើរការកិច្ចចរចាដើម្បីឈានដល់សមតុល្យពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ដែលមានផលប្រយោជន៍ដល់ភាគីទាំងពីរ; ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងសងខាង ប៉ុន្តែមិនប៉ះពាល់ដល់រាល់ការសន្យាអន្តរជាតិនោះទេ។ អំពីដំណោះស្រាយជួយឧបត្ថម្ភធុរកិច្ច លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានស្នើថា៖ “ត្រូវផ្តោតលើកញ្ចប់ឥណទានដើម្បីឧបត្ថម្ភដល់សហគ្រាសជលផល វាយនភ័ណ្ឌ ស្បែកជើង អាជីវកម្មផលិតផលឈើ...។ បើកទូលាយកញ្ចប់ឥណទានសម្រាប់អាហារសមុទ្រ ហើយស្រាវជ្រាវកញ្ចប់ឥណទានអនុគ្រោះសម្រាប់ផលិតផលផ្សេងទៀត។ ទន្ទឹមនឹងនេះ ពន្យាពេលនិងផ្អាកអត្រាការប្រាក់សម្រាប់ទំនិញដែលរងផលប៉ះពាល់ដោយអត្រាពន្ធ; ពន្យាពេល និងផ្អាកយកពន្ធជួលដីសម្រាប់អាជីវកម្មក្នុងគ្រាលំបាក។ សងប្រាក់ពន្ធលើតម្លៃបន្ថែម កាត់បន្ថយនីតិវិធីរដ្ឋបាល កាត់បន្ថយការរំខានសម្រាប់អាជីវកម្ម។ ទន្ទឹមនឹងនេះ ត្រូវបន្តសិក្សា និងស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកាត់បន្ថយពន្ធ ជាដំបូងគឺពន្ធលើតម្លៃបន្ថែម”។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការដោះស្រាយបានល្អទាក់ទងនឹង គោលនយោបាយរូបិយវត្ថុ ស្របតាមការអនុវត្តរបស់វៀតណាម និងអន្តរជាតិ រក្សាស្ថិរភាពអត្រាការប្រាក់ អត្រាប្តូរប្រាក់ និងធ្វើឱ្យមានតុល្យភាពសមស្របជាមួយសេដ្ឋកិច្ចវៀតណាម៕                                                                           

ប្រតិកម្មទៅវិញ

ផ្សេងៗ