នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ៖ មូលដ្ឋាននិងអ្នកម៉ៅការត្រូវតែសកម្មជាងមុនក្នុងការសាងសង់ផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang
(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន និងតភ្ជាប់តាមអនឡាញជាមួយមូលដ្ឋាន ដើម្បីស្វែងយល់ពីស្ថានភាព លុបបំបាត់ការលំបាកនិងឧបសគ្គ ជំរុញការកសាងគម្រោងផ្លូវល្បឿនលឿន Chau Doc (An Giang) - Can Tho - Soc Trang។
គម្រោងនេះមានប្រវែងសរុបជាង ១៨៨ គ.ម ឆ្លងកាត់ខេត្តក្រុងចំនួន ៤ ដែលមានគន្លងផ្លូវចំនួន ៤; ចាប់ផ្តើមសាងសង់នៅខែមិថុនា ឆ្នាំ ២០២៣ ដោយរំពឹងថា នឹងបញ្ចប់ជាស្ថាពរនូវខ្សែផ្លូវទាំងមូលនៅឆ្នាំ ២០២៦ ហើយដាក់ឲ្យដំណើរការនូវគម្រោងទាំងមូលឆ្នាំ ២០២៧។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ nhandan.vn |
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យបណ្តាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long ជាពិសេសខេត្ត An Giang, Hau Giang, Soc Trang, ទីក្រុង Can Tho និងអ្នកម៉ៅការត្រូវសម្របសម្រួលនិងអនុវត្តគម្រោងឱ្យបានឆាប់រហ័ស ធានាគុណភាពគម្រោង; ដាក់ពង្រាយផ្លូវល្បឿនលឿនដោយធានាវឌ្ឍនភាព និងសុវត្ថិភាព៕