នាយករដ្ឋមន្ត្រីកាណាដា៖ G៧ ផ្តល់អាទិភាពដល់ការអភិវឌ្ឍអគ្គិសនីដើម្បីផ្គត់ផ្គង់ AI
(VOVWORLD) - នាថ្ងៃទី ៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានឲ្យដឹងថា ការអភិវឌ្ឍអគ្គិសនីបន្ថែមទៀតដើម្បីផ្តល់ថាមពលដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នឹងក្លាយជាអាទិភាពសំខាន់សម្រាប់ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ទាំង ៧ (G៧) នៅឆ្នាំនេះ នៅពេលដែលប្រទេសកាណាដាចូលកាន់តំណែងជាប្រធានអង្គការនេះ។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ (រូបថត៖ PAP/TTXVN) |
ការកត់សម្គាល់នេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូលមួយនៅឯគេហ ដ្ឋានរបស់ឯកអគ្គរដ្ឋ ទូតកាណាដាប្រចាំប្រទេសបារាំង នៅមុនកិច្ចប្រជុំកំពូលសកម្មភាព AI ដែលបើកនៅថ្ងៃទី ១០ ខែកុម្ភៈ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
កិច្ចប្រជុំតុមូលនេះមានការចូលរួមពីមន្ត្រីកាណាដា និងបារាំង រួមជាមួយតំណាងមកពីក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Amazon, Dell និង IBM។ នាយករដ្ឋមន្ត្រីកាណាដាលោក Trudeau ជឿជាក់ថា ការកើនឡើងនៃផលិតកម្មអគ្គិសនីនេះមិនគួរប៉ះពាល់ដល់ដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុនោះទេ ខណៈដែលការលើកកម្ពស់ថាមពលនុយក្លេអ៊ែរជាអាទិភាពកំពូល។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកាណាដា លោក Trudeau ក៏បានសង្កត់ធ្ងន់ថា ពិភពលោកត្រូវតែខិតខំស្វែងរកវិធីកាត់បន្ថយតម្រូវការថាមពលរបស់ AI ព្រោះបច្ចេកវិទ្យានេះត្រូវការថាមពលអគ្គិសនីយ៉ាងច្រើនដើម្បីឱ្យមានថាមពលគណនាចាំបាច់៕