នាយករដ្ឋមន្ត្រីកាណាដាថ្មី ស្បថចូលកាន់តំណែង

(VOVWORLD) - នៅវេលាម៉ោង ១១៖២៥នាទី ថ្ងៃទី ១៤ ខែមីនា(ម៉ោង ១០៖២៥នាទីយប់ តាមម៉ោងនៅវៀតណាម) លោក Mark Carney បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ២៤ នៃប្រទេសកាណាដា ជំនួសលោក Justin Trudeau ដែលបានលាលែងពីតំណែងជាផ្លូវការនាព្រឹកថ្ងៃដដែល។

លោក Carney ទើបទទួលបានជ័យជម្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សសេរីនិយម កាលពីចុងសប្តាហ៍កន្លងទៅ។ ទោះបីជាមុខមាត់ថ្មីក្នុងឆាកនយោបាយកាណាដាក៏ដោយ ក៏លោក Carney ក៏ធ្លាប់កាន់តំណែងជាអតីតទេសាភិបាលនៃធនាគារអង់គ្លេសនិងធនាគារកាណាដាផងដែរ។

នាយករដ្ឋមន្ត្រីកាណាដាថ្មី ស្បថចូលកាន់តំណែង - ảnh 1នាយករដ្ឋមន្ត្រីកាណាដាថ្មី លោក Mark Carney ។ រូបថត៖ Reuters/VNA

អញ្ជើញថ្លែងបន្ទាប់ពីពិធីស្បថចូលកាន់តំណែងជាមួយគណៈរដ្ឋមន្ត្រីថ្មីដែលមានសមាជិក ២៣រូប លោកនាយករដ្ឋមន្ត្រី Carney បានសង្កត់ធ្ងន់ថាប្រទេសកាណាដាកំពុងប្រឈមមុខនឹងវិបត្តិនៅពេលដែលសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតគឺសហរដ្ឋអាមេរិកកំពុងចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា លោកនឹងមិនចុះចាញ់នឹងសម្ពាធពីក្រុងវ៉ាស៊ីនតោនឡើយ ហើយនឹងរក្សាអត្រាពន្ធសងសឹករហូតដល់ពេលដែល «ជនអាមេរិកបង្ហាញការគោរពនិងធ្វើការសន្យាគួរឲ្យទុកចិត្តលើពាណិជ្ជកម្មសេរីនិងយុត្តិធម៌»។

ស្ថានភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងនៅពេលដែលសហរដ្ឋអាមេរិកដាក់ពន្ធ ២៥% លើអាលុយមីញ៉ូម និងដែកថែបរបស់កាណាដា ហើយបានគំរាមដាក់ពន្ធ ២៥% លើទំនិញនាំចូលភាគច្រើន និង ១០% លើថាមពល និងរ៉ែពីប្រទេសកាណាដាចាប់ពីថ្ងៃទី ២ ខែមេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ