នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមឱ្យឡើងដល់ ២០ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ
(VOVWORLD) - នារសៀលថ្ងៃទី១៩ ខែកុម្ភៈ នៅរាជធានីភ្នំពេញ (កម្ពុជា) នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Minh Vu ចូលជួបសម្តែងការគួរសម។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Minh Vu ចូលជួបសម្តែងការគួរសម។។
(រូបថត៖ VOV Phnom Penh) |
ក្នុងជំនួបនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យប្រទេសទាំងពីរ ជួយសម្រួលដល់ពាណិជ្ជកម្មទំនិញ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេ ភាគីឱ្យឡើងដល់ ២០ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ លោកនាយករដ្ឋ មន្ត្រីក៏បានស្នើឱ្យប្រទេសទាំងពីរពន្លឿនការតភ្ជាប់ផ្លូវចរាចរណ៍ រួមទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដើម្បីសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ស្រាវជ្រាវបើកជើងហោះហើរត្រង់តភ្ជាប់ទីក្រុងហាឡុង និងទីក្រុងសៀមរាប អនុវត្តន៍ ការតភ្ជាប់ទេសចរណ៍រវាងកម្ពុជា-វៀតណាម និងកម្ពុជា - ឡាវ - វៀតណាម ព្រម ទាំងពិចារណាបើកច្រកព្រំដែនបន្ថែមទៀតផងដែរ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងនូវកិត្តិយសដែល ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា; វាយតម្លៃ ខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា កម្ពុជានឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់សហ
គមន៍ជនមានដើមកំណើតវៀតណាម មានជីវភាពរស់នៅប្រកបដោយស្ថិរភាព ធ្វើសមាហរណកម្មក្នុងសហគមន៍ ហើយរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍនៃប្រទេសកម្ពុជា និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕