នាយករដ្ឋមន្ត្រីជប៉ុនបានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា

(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី ២១ ខែកក្កដានៅប្រទេសនេះ ដែលក្នុងនោះសម្ព័ន្ធភាពកាន់អំណាចបានទទួលសំលេងច្រើនលើសលប់។ យោងតាមថ្នាក់ដឹកនាំជប៉ុនរូបនេះបានឲ្យដឹងថា លទ្ធផលនេះបានឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាជនចំពោះគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុនបានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភា

ថ្នាក់ដឹកនាំជប៉ុនបានសម្តែងនូវក្តីសង្ឃឹមថា នឹងទទួលបានអាសនៈគ្រប់គ្រាន់ដើម្បីជម្រុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមលិទ្ធិសន្តិភាពនិយម ដែលជាគោលដៅលោក Shinzo Abe បានប្រកាន់ខ្ជាប់មុនពេល ដែលលោកនឹងបញ្ចប់អាណត្តិជានាយករដ្ឋមន្រ្តីនៅឆ្នាំ ២០២១ ទោះបីជានៅតែជួបប្រទេះបញ្ហាប្រឈមជាច្រើន ពីព្រោះអ្នកបោះឆ្នោតភាគច្រើនយកចិត្តទុកដាក់តែលើបញ្ហាការងារធ្វើនិងសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ