នាយករដ្ឋមន្ត្រីថៃ៖ទំនាក់ទំនងជាមួយវៀតណាមមិនដែលល្អដូចនាសព្វថ្ងៃទេ

(VOVWORLD) -នាថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រីថៃ លោកPrayut Chan O Cha បានអះអាងថា៖ទំនាក់ទំនងថៃ-វៀតណាម កំពុងក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុត ក្នុងប្រវត្តិសាស្ត្រ ហើយស្នើអោយប្រទេសទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់យកចិត្តទុកដាក់ថែមទៀតវិស័យសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា 
នាយករដ្ឋមន្ត្រីថៃ៖ទំនាក់ទំនងជាមួយវៀតណាមមិនដែលល្អដូចនាសព្វថ្ងៃទេ - ảnh 1នាយករដ្ឋមន្ត្រីថៃ៖ទំនាក់ទំនងជាមួយវៀតណាមមិនដែលល្អដូចនាសព្វថ្ងៃទេ 

នាថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រីថៃ លោកPrayut Chan O Cha បានអះអាងថា៖ទំនាក់ទំនងថៃ-វៀតណាម កំពុងក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុត ក្នុងប្រវត្តិសាស្ត្រ ហើយស្នើអោយប្រទេសទាំងពីរបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់យកចិត្តទុកដាក់ថែមទៀតវិស័យសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា  ដូច ជា ពាណិជ្ជកម្ម និងវិនិយោគ។ ប្រការនេះបាន នាយករដ្ឋមន្ត្រីថៃ លោកPrayut Chan O Cha នាំចេញ ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅថៃ លោក Nguyen Tat thanh មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅថៃ។  លោកPrayut Chan O Cha បានសង្កត់ធ្ងន់ថា៖ ថៃគាំទ្រយ៉ាងខ្លាំងក្លាវៀតណាមរៀបចំជោគជ័យព្រឹត្តិការណ៍នានា ក្នុងឆ្នាំAPEC ២០១៧ ហើយអះអាងថានឹងខំប្រឹងប្រែងចូលរួមសន្និសីទជាន់ខ្ពស់ APEC នាខែវិច្ឆិកា ខាងមុខនៅទីក្រុង Da Nang។ លោកក៏បានអះអាងជាថ្មីម្តងទៀតនូវការសន្យាមិនប្រើប្រាស់អំពើហឹង្សាហួសហេតុចំពោះអ្នកនេសាទវៀតណាម។ នាយករដ្ឋមន្ត្រីលោកPrayut Chan O Cha ក៏បានឯកភាពអនុវត្តកិច្ចព្រមព្រៀងអំពីពលករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ