នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long

នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long - ảnh 1
នាយករដ្ឋមន្ត្រីទៅបំពេញការងារនៅវិទ្យាស្ថានស្រូវវាលទំនាបទន្លេ Cuu Long

          (VOV)_ក្នុងដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្តវាលទំនាបទន្លេCuu Long
នាព្រឹកថ្ងៃទី១៣ មិថុនា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen
Xuan Phuc បានអញ្ជើញទៅបំពេញការងារនៅវិទ្យាស្ថាន​ស្រូវ វាលទំនាបទន្លេCuu Long។ 
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc បានស្នើថា​៖

          “ ​បំរ៉ែបំរួលអាកាសធាតុនៅវាលទំនាបទន្លេCuu Long កំពុងប្រព្រឹត្តទៅ​យ៉ាងខ្លាំង
ក្លា។​វៀតណាម​បាត់បងស្រូវចំនួនមួយលានតោន ដោយសារជាតិប្រៃ​ជ្រាបចូល។ ដូច្នេះ 
យើងត្រូវស្រាវជ្រាវពូជ របៀបទប់ទល់នឹងបំរ៉ែបំរួលអាកាស​ធាតុដូចសព្វថ្ងៃនៅវាលទំ
នាបទន្លេCuu Long។”
ក៏ក្នុងថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយ
ថ្នាក់ដឹកនាំទីក្រុង Can Tho អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច និងសង្គមកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ