នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern អះអាង​ពីតួនាទី​របស់​ស្ត្រី​ក្នុងខឿនសេដ្ឋកិច្ចទំនើប

(VOVWORLD) - យោងតាមនាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern បានឲ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ  អត្រាស្ត្រីនូវែលសេឡង់ចូលរួមកម្លាំងពលករបានកើនឡើងពី ៥៤% ទៅ ៧០%។
នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern អះអាង​ពីតួនាទី​របស់​ស្ត្រី​ក្នុងខឿនសេដ្ឋកិច្ចទំនើប - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai ទទួលជួបនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern។ រូបថត៖ Thanh Vu/TTXVN

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទស្ត្រី ឆ្នាំ ២០២២- Women’s Summit 2022 ដោយប្រធានបទ “ស្ត្រីផ្លាស់ប្តូរពិភពលោក”។

អញ្ជើញថ្លែងនៅក្នុងសន្នសីទនេះ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានសង្កត់ធ្ងន់លើតួនាទីរបស់ស្ត្រីនាបច្ចុប្បន្នក្នុងការជំរុញខឿនសេដ្ឋកិច្ចក្នុងបរិបទក្រោយជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់អវិជ្ជមាននៃខឿនសេដ្ឋកិច្ចពិភពលោក។ យោងតាមនាយករដ្ឋមន្ត្រីលោកស្រី Jacinda Ardern បានឲ្យដឹងថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ  អត្រាស្ត្រីនូវែលសេឡង់ចូលរួមកម្លាំងពលករបានកើនឡើងពី ៥៤% ទៅ ៧០%។ នៅវៀតណាម តួរលេខនេះគឺ ៧៦% នៅឆ្នាំ ២០១៩ ខណៈពេលដែលអត្រាមធ្យមរបស់ពិភពលោកគឺត្រឹម ៤៧% តែប៉ុណ្ណោះ។ ប្រការនេះបានសរឲ្យឃើញថា ប្រទេសទាំងពីរសុទ្ធតែមានអត្រាស្ត្រីចូលរួមកម្លាំងពលករខ្ពស់បង្គួរ។ លោកស្រី នាយករដ្ឋមន្ត្រីនូវែលសេឡង់ក៏បាន អះអាងថា ស្ត្រីគឺជាផ្នែកដ៏សំខាន់មួយក្នុងខឿនសេដ្ឋកិច្ចទំនើប។ លោកស្រី នាយករដ្ឋមន្ត្រីនូវែលសេឡង់ជឿជាក់ថាគោលនយោបាយសមភាពយេនឌ័រនឹងជាផ្នែកដ៏សំខាន់មួយក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

នាថ្ងៃដដេល លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ច សហគ្រិនស្ត្រីនូវែលសេឡង់ និងវៀតណាមនៅទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ