នាយករដ្ឋមន្ត្រីប៉ាគីស្ថានបដិសេធសំណួមពរកងទ័ពដើតួនាទីធ្វើជាអ្នកសម្រុះសម្រួល


នាយករដ្ឋមន្ត្រីប៉ាគីស្ថានបដិសេធសំណួមពរកងទ័ពដើតួនាទីធ្វើជាអ្នកសម្រុះសម្រួល - ảnh 1
នាយករដ្ឋមន្ត្រីប៉ាគីស្ថានបដិសេធសំណួមពរកងទ័ពដើតួនាទីធ្វើជាអ្នកកណ្ដាលសម្រុះសម្រួល​ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ សីហា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif បានបដិសេធព័ត៌មានអំពីការដែល រដ្ឋាភិបាលនៃប្រទេសនេះបានស្នើរឲ្យមេបញ្ជា
ការ កងទ័ពច្មើរជើង ឧត្តមសេនីយ៍ Raheel Sharif ដើតួនាទីធ្វើជាអ្នកកណ្ដាលសម្រុះ សម្រួលជាមួយបណ្ដាមេដឹកនាំនៃភាគីប្រឆាំងនិងបាតុករនានាដែលហ៊ុំព័ទ្ធទីស្នាក់ការ រដ្ឋសភានៅរដ្ឋធានី Islamabad ក្នុងរយៈពេល ២ សប្តាហ៍កន្លងមក។ ឆ្លើយសំណួរនៅ
រដ្ឋសភា នាថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nawaz Sharif បានលើកច្បាស់ថា៖ លោកបាន អនុញ្ញាត្តឲ្យការរៀបចំជំនួបរវាងឧត្តមសេនីយ៍ Raheel Sharif ជាមួយភាគីប្រឆាំងនានា បន្ទាប់ពីទទួលបានសំណើររបស់មេដឹកនាំរបស់ចលនាប្រជាជនប៉ាគីស្ថាន (PAT)
លោក Tahir ul-Qadri និងប្រធានគណៈបក្ស Tehrik-e-Insaf (PTI) លោក Imran Khan ។
ប៉ុន្តែ រដ្ឋអំណាចរបស់លោក ក៏ដូចជា ភាគីកងទ័ពប៉ាគីស្ថានមិនស្វែងរកតួនាទីជាអ្នក សម្រុះសម្រួលក្នុងវិបត្តិនាបច្ចុប្បន្ននៅប៉ាគីស្ថានទេ។ តាមលោក Nawaz Sharif ថា៖ បណ្ដាការចរចារដែលមានឬគ្មានការសម្រុះស្រួលរបស់កងទ័ពសុទ្ធតែគ្មានលទ្ធភាព បង្កើតការបោះជំហានណាមួយឡើយសំរាប់ស្ថានភាពនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ