នាយករដ្ឋមន្ត្រីបានចូលរួមពិធីបើកការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ Cat Bi

នាយករដ្ឋមន្ត្រីបានចូលរួមពិធីបើកការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ Cat Bi - ảnh 1
នាយករដ្ឋមន្ត្រីបានចូលរួមពិធីបើកការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ Cat Bi។


        VOV-នាព្រឹកថ្ងៃទី១៩មិនានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមពិធីបើកការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ
Cat Bi ទីក្រុង Hai Phong។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា​នេះជាគំរោងការមាន​អត្ថន័យ​សំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច-
សង្គមរបស់ទីក្រុង Hai Phong និយាយដោយឡែកក៏ដូចជារបស់ដំបន់សេដ្ឋកិច្ច
សំខាន់ភាគខាងជើងនិងទូទាំងប្រទេសនិយាយរួម។​គំរោងការវិនិយោគសាងសង់
ពង្រីកមណ្ឌលហោះហើរនៃព្រលាន​យន្តហោះអន្តរជាតិ Cat Bi មានទុនវិនិយោគ
សរុបប្រមាណជាង​៣លាន​លានដុង និងអនុវត្តពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥។ នេះ
ជាគំរោង​ការ​ព្រលានយន្តហោះដ៏ធំតាមបទដ្ឋានព្រលានយន្តហោះទំនើបជា
ព្រលានយន្ត​ត្រៀមបំរងឲ្យព្រលានយន្តហោះអន្តរជាតិ Noi Bai ធានាឲ្យបណ្ដា
ប្រភេទ​យន្តហោះ​ឡើងចុះដោយសុវត្ថិភាព។ តាមផែនការដល់ឆ្នាំ២០១៥ ព្រលាន​
យន្តហោះ​អន្តរជាតិ Cat Bi នឹងទទួលភ្ញៀវធ្វើដំណើរប្រមាណ២លាននាក់ក្នុង​មួយ
​ឆ្នាំ។

នាយករដ្ឋមន្ត្រីបានចូលរួមពិធីបើកការដ្ឋានសាងសង់ពង្រីកព្រលានយន្តហោះអន្តរជាតិ Cat Bi - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ចើញមកទស្សនកិច្ចការងារនៅក្រុងហ៊ុន​ភាគហ៊ុន​ដំឡើងនាវា Song Cam (ចំណុះសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មនាវា- Vinashin) នៅទីក្រុង Hai Phong។

        នាព្រឹកថ្ងៃដ៏ដែលនាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ចើញមក​ទស្សន​កិច្ចការងារនៅក្រុងហ៊ុនភាគហ៊ុនដំឡើងនាវា Song Cam (ចំណុះសម្ព័ន្ធ​ក្រុម​ហ៊ុន
ឧស្សាហកម្មនាវា- Vinashin) នៅទីក្រុង Hai Phong ផងដែរ។ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានសង្កត់ធ្ងន់ថា បក្សរដ្ឋវៀតណាមជា​និច្ចកាលយកចិត្តទុកដាក់
វិនិយោគទៅក្នុងបណ្ដាផ្នែកសេដ្ឋកិច្ចសមុទ្រ ក្នុងនោះ​មានផ្នែកដំឡើងនាវា។​ អភិវឌ្ឍន៍ផ្នែកដំឡើងនាវាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចផង ធានាការពារជាតិសន្តិសុខ
ផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ