នាយករដ្ឋមន្ត្រីបានមកបំពេញការងារនៅខេត្ត Tien Giang

នាយករដ្ឋមន្ត្រីបានមកបំពេញការងារនៅខេត្ត Tien Giang - ảnh 1
នាយករដ្ឋមន្រ្តី Nguyen Tan Dung បំពេញការងារនៅខេត្ត​
Tien Giang (រូបថតៈ chinhphu.vn)

VOV-នារៀលថ្ងៃទី១៩ឧសភា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយ
ក្រុម​ការងារ​រដ្ឋាភិបាលបានមកបំពេញការងារនៅខេត្ត Tien Giang អំពីស្ថានភាពអនុវត្ត
ភារកិច្ច អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៤ខែដើមឆ្នាំ ឯកភាពទិសដៅនិងវិធាន
ការស្នូល​ប្រមូល​​ផ្ដុំបញ្ជាណែនាំក្នុងរយៈពេលខាងមុខ។ សន្និដ្ឋាននៅពិធីជួបធ្វើការនេះ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានលើកច្បាស់ថា​បើចង់អភិវឌ្ឍន៍យ៉ាងលឿន និងចី
រភាព ឈាន​ឡើងឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មត្រូវប្រមូលផ្ដុំក្នុង វិស័យ​
ចំនួន៣​គឺហេដ្ឋានរចនាសម្ព័ន្ធ ប្រភពធនធានមនុស្សនិងរបបសេដ្ឋកិច្ចទីផ្សារ ចលនា
គ្រប់ ប្រភពកំលាំងដើម្បីអភិវឌ្ឍន៍។ វិភាគអំពីតួនាទីសំខាន់របស់កាណាល់ Cho Gao ជាខ្សែដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នៅតំបន់ វាលទំនាប ទន្លេ Cuu Long នាយករដ្ឋ
មន្ត្រី Nguyen Tan Dung បាន​សង្កត់ធ្ងន់​ថា៖

         “ឥឡូវនេះបញ្ហាក្តៅគកុកបំផុតអំពីហេដ្ឋានរចនាសម្ព័ន្ធមិនត្រឹមតែជាបញ្ហាដែយ

ឡែករបស់ខេត្ត Tien Giang ទេ តែជាបញ្ហានៃតំបន់វាលទំនាបទន្លេ Cuu Long ទាំងមូល
ទៀតផង អំពីដឹកជញ្ជូនតាមផ្លូវទឹក។បណ្ដាទំនិញដែលដឹកជញ្ជូនពីទីក្រុង ហូជីមិញ ទៅដំបន់វាលទំនាបទន្លេ Cuu Long សុទ្ធដើរឆ្លងកាត់តែតាមរយៈកាណាល់ Cho Gao
នេះ និងគ្មានកាណាល់ណាក្នុងដំបន់ដែលបាន​ដឹកជញ្ជូនទំនិញច្រើនដូច្នេះទេ។​ខ្ញុំស្នើរ ក្រសួងផែនការនិងវិនិយោគរួមជាមួយក្រសួង​គមនាគមន៍ ហិរញ្ញវត្ថុ គិតគូររៀបចំទុន ដើម្បីដល់ឆ្នាំ២០១៥ជាសារវន្តដោះស្រាយ​វិនិយោគឲ្យកាណាល់ Cho Gaoជាសារវ័ន្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ