នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីវេទិកាកសិកម្មសរីរាង្គវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី១៦ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទពេញអង្គ វេទិកាកសិកម្មសរីរាង្គវៀតណាម-អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម។ តាមតួរលេខនៅវេទិកានេះបានសរអោយឃើញថា៖វៀតណាមមានខេត្ត ក្រុងចំនួន៣៣/៦៣ 
នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីវេទិកាកសិកម្មសរីរាង្គវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីវេទិកាកសិកម្មសរីរាង្គវៀតណាម 

នាព្រឹកថ្ងៃទី១៦ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទពេញអង្គ វេទិកាកសិកម្មសរីរាង្គវៀតណាម-អភិវឌ្ឍន៍និងធ្វើសមាហរណកម្ម។ តាមតួរលេខនៅវេទិកានេះបានសរអោយឃើញថា៖វៀតណាមមានខេត្ត ក្រុងចំនួន៣៣/៦៣ បានអភិវឌ្ឍន៍រូបសណ្ឋានកសិកម្មសរីរាង្គ ដោយមានផ្ទៃដីចំនួន៧៦ពាន់ហិកតា។ ថ្លែងមតិនៅទៅនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃថា៖ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ កសិកម្មសរីរាង្គវៀតណាមបានអភិវឌ្ឍន៍ខ្លាំងក្លា។ ពិសេសតម្រូវការអំពីផលិតផលកសិកម្មសរីរាង្គកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។នេះជាឱកាសមាសសំរាប់ការអភិវឌ្ឍន៍កសិកម្មសរីរាង្គ។

          សង្កត់ធ្ងន់ថា៖ កសិកម្មសរីរាង្គជាផ្នែកសំខាន់នៃកសិកម្មវៀតណាម រួមចំណែកសម្រេចបុព្វហេតុឧស្សាហូប នីយកម្ម ទំនើបភាវូបនីយកម្មប្រកបដោយជោគជ័យ នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះមតិរបស់តំណាងនានា សំដៅអភិវឌ្ឍន៍កសិកម្មសរីរាង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ